ព័ត៌មានជាតិ

បញ្ជូនអ្នកប្រដាល់បែកគំនិតកាច់កម៉ូតូ ទៅកាន់តុលាការ

កណ្តាល: នៅរសៀលថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៧ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនអ្នកប្រដាល់បែកគំនិតលួចកាច់កម៉ូតូ មកសាលាដំបូងខេត្តកណ្តាល ដើម្បីឲ្យស្ថាបន័តុលាការចាត់ការតាមនីតិវិធីច្បាប់។

សូមរំឭកថា ជនសង្ស័យជាអ្នកប្រដាល់ បែកគំនិតកាច់កម៉ូតូខាងលើនេះ ត្រូវបាននគរបាលស្រុកខ្សាច់កណ្តាល សហការជាមួយនគរបាលស្រុកល្វាឯម បង្រ្កាបបានភ្លាមៗ ខណ:ដែលជនរងគ្រោះបានយកម៉ូតូទៅទុកនៅក្រោមដើមត្នោត រួចដើរទៅមើលចម្ការឈូកចម្ងាយ២០០ម៉ែត្រ ពីកន្លែងទុកម៉ូតូ ពេលដើរដល់ចម្ការឈូកក៏ក្រឡេកមកមើលម៉ូតូស្រាប់តែឃើញជនសង្ស័យ២នាក់ កំពុងកាច់សោកម៉ូតូ កាលពីវេលាម៉ោង៤និង១០នាទី រសៀលថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៧ នៅចំណុចពោធិ៍៤ ភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ ណាំ ណន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ នៅភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។

បើតាមនគរបាលបានប្រាប់ឲ្យដឹងថា ជនសង្ស័យ២នាក់ ឃាត់ខ្លួនបានម្នាក់ ទី១ឈ្មោះ ស្រ៊ុន បូរ៉ី ហៅ តាល់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល(ឃាត់ខ្លួន) និងទី២.ឈ្មោះ ម៉ាប់ ភេទ ប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ម្តុំស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(រត់គេចខ្លួន) ។

វត្ថុតាងចាប់យកបានរួមមាន ម៉ូតូម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានស្លាក លេខ ១គ្រឿង (របស់ជនរងគ្រោះ) ,ម៉ូតូ២គ្រឿងរបស់ ជនសង្ស័យម៉ូតូម៉ាកវ៉េវពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1F-5536 ,ម៉ូតូម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១០ ឡើងតែម២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1A-1167 ,ដែកចុងស្រួចសម្រាប់កាច់សោ កម៉ូតូ ។

នគរបាលបានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះបានយកម៉ូតូទៅទុកនៅក្រោមដើមត្នោត រួចដើរទៅមើលចម្ការឈូកចម្ងាយ២០០ម៉ែត្រ ពីកន្លែងទុកម៉ូតូ ពេលដើរដល់ចម្ការឈូកក៏ក្រឡេកមកមើលម៉ូតូស្រាប់តែឃើញជនសង្ស័យ២នាក់ កំពុងកាច់សោ កម៉ូតូ ភ្លាមនោះជនរងគ្រោះ ក៏ស្រែកឆោឡោដេញតាមហើយបានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាកូវ សមត្ថកិច្ចនគរបាលបានដេញតាមនិងសហការជាមួយកម្លាំងអធិការនគរបាលស្រុកល្វាឯម ឃាត់ខ្លួនជនសង្ស័យបាន១នាក់ឈ្មោះ ស្រ៊ុន បូរ៉ី នៅភូមិអរិយក្សត្រ ឃុំ អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។ ឯជនសង្ស័យម្នាក់ទៀតឈ្មោះ ម៉ាប់ បានរត់គេចខ្លួនបាត់។

ចំពោះស្លាកលេខម៉ូតូ ភ្នំពេញ1BW-8788 គឺជាស្លាកលេខរបស់ជនសង្ស័យ ដែលយកមកកឹបក្រោយពេលលួចម៉ូតូបាន ៕

មតិយោបល់