កណ្តាល: នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ កម្លាំងប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនជនជាតិវៀតណាម០៣នាក់ នារីខ្មែរម្នាក់ជាមុខសញ្ញាជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន មកសាលាដំបូងខេត្តកណ្តាលដើម្បីចាត់ការតាមនីតិវិធីច្បាប់។
សូមរំលឹកថា ចំពោះជនជាតិវៀតណាម០៣នាក់ បាននគរបាលស្រុកកោះធំ ដឹកនាំដោយលោកវរសេនីយ៍ ឈឿន ប៊ុនឆន អធិការស្រុកកោះធំ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសំពៅពូន បង្ក្រាបមុខសញ្ញាជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនបាន០៣នាក់ រួមនិងម៉្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក Ice)ចំនួន ០៥កញ្ចប់តូច។ ហេតុការណ៍ចុះបង្ក្រាបនេះកាលពីវេលាម៉ោង១១និង២០នាទី ថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០១៧ នៅបន្ទប់ជួល ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។
បើតាមលោកវរសេនីយ៍ ឈឿន ប៊ុនឆន អធិការស្រុកកោះធំ បានប្រាប់អោយដឹងថា ជនសង្ស័យ៖ ចំនួន ០៣នាក់៖
ទី១-ឈ្មោះ ដាំង យ៉ាំងឌឹក ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរកម្មករ (ឃាត់ខ្លួន)។ ទី២-ឈ្មោះ ឡេ ធីង៉ុកមី ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅសង្កាត់ផ្សាដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ មុខរបរនារីបម្រើផ្លូវភេទ (ឃាត់ខ្លួន)។ ទី៣-ឈ្មោះ ង្វៀង យ៉ាំងប៊ឺ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរទិញអេតចាយ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក៖
១-ម៉្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក Ice)ចំនួន ០៥កញ្ចប់តូច ។
២-ថ្នាំញៀន WY គ្រាប់ពណ៌បៃតង ចំនួន ០១គ្រាប់។
៣-ទូរស័ព្ទចល័តចំនួន ០៣គ្រឿង ។
៤-ឧបករណ៍កែច្នៃ សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
៥-ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ០១គ្រឿង ។
៦-កាបូបដៃចំនួន ០២ និងមួកកាតិបចំនួន ០១។
៧-កូនកន្ត្រៃចំនួន ០១ និងទុយោចំនួន ០១ថង់។
៨-បារីលាយជាមួយកញ្ឆាចំនួន ០១ដើម ។
លោកអធិការបានបញ្ជាក់ថា: កាលពីពេលវេលាកើតហេតុខាងលើ សមត្ថកិច្ចជំនាញនគរបាលស្រុកកោះធំ បានចល័តល្បាតក្នុងភូមិសាស្ដ្រខ្លួនគ្រប់គ្រង ។ ពេលនោះបានទទួលព័ត៌មានពីមហាជនល្អថា៖ មានការលក់ និងចែកចាយគ្រឿងយ៉ាងសកម្មនៅចំណុចបន្ទប់ផ្ទះជួលរបស់ឈ្មោះ ស៊ សុវណ្ណ ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ ពេលនោះសមត្ថកិច្ចជំនាញបានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសំពៅពូន ចុះស្រាវជ្រាវរហូតដល់ចំណុចកើតហេតុខាងលើ ហើយបានជួបមុខសញ្ញាសង្ស័យចំនួន ០៣នាក់ ១-ឈ្មោះ ដាំង យ៉ាំងឌឹក ភេទប្រុស ២-ឈ្មោះ ឡេ ធីង៉ុកមី ភេទស្រី ៣-ឈ្មោះ ង្វៀង យ៉ាំងប៊ឺ ភេទប្រុស កំពុងសម្ងំនៅក្នុងបន្ទប់ជួលនោះ រួចត្រួតពិនិត្យរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក ០៤កញ្ចប់តូចនៅក្នុងមួកកាតិប ០១កញ្ចប់តូចទៀត នៅជាប់ខ្លួន ង្វៀង យ៉ាំងប៊ឺ និងថ្នាំញៀន WY ចំនួន ០១គ្រាប់ នៅក្នុងកាបូបដៃ រួមជាមួយឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
លោកអធិការបញ្ជាក់ថា ចំពោះនារីជនជាតិខ្មែរវិញ បានត្រូវនគរបាលស្រុកកោះធំដឹកនាំដោយលោកវរសេនីយ៍ ឈឿន ប៊ុនឆន អធិការស្រុកកោះធំ បានសហការជាមួយជាមួយកម្លាំងប៉ុស្ដិ៍សំពៅពូន ធ្វើការឃាត់ខ្លួននារីខារ៉ាអូខេម្នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀន រួមនិងថ្នាំញៀន០៦កញ្ចប់ និងឧបករណ៍មួយចំនួនទៀត។ ហេតុការណ៍ឃាត់ខ្លួនកាលពីវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅផ្ទះឈ្មោះ ស្រឿន ចាន់ថន ភូមិកោះទៀវ”ខ” ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។
លោកវរសេនីយ៍ ឈឿន ប៊ុនឆន អធិការស្រុកកោះធំ បានប្រាប់អោយដឹងថា ជនសង្ស័យទី១-ឈ្មោះ ទី នីកា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិកោះទៀវ”ខ” ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរនារីបម្រើខារ៉ាអូខេ (ឃាត់ខ្លួន)។ ទី២-ឈ្មោះ ស្រឿន ចាន់ថន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិកោះទៀវ”ខ” ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ (រត់គេចខ្លួន)។ វត្ថុតាងចាប់យក៖
១-ម៉្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក Ice)ចំនួន ០៦កញ្ចប់តូច ។
២-ទូរស័ព្ទដៃចំនួន ០៣គ្រឿង ។
៣-ឧបករណ៍កែច្នៃ សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
៤-កាបូបដៃចំនួន ០១ និងប្រាក់រៀលចំនួន ១៤,២០០៛។
៥-កញ្ចប់បារី Fine ចំនួន ០១ ។
លោកអធិការបញ្ជាក់ថា: កាលពីពេលវេលាកើតហេតុខាងលើ សមត្ថកិច្ចជំនាញនគរបាលស្រុកកោះធំ បានចល័តល្បាតក្នុងភូមិសាស្ដ្រខ្លួនគ្រប់គ្រង ។ ពេលនោះបានទទួលព័ត៌មានពីមហាជនល្អថា៖ មានការលក់ និងចែកចាយគ្រឿងយ៉ាងសកម្មនៅចំណុចផ្ទះរបស់ឈ្មោះ ស្រឿន ចាន់ថន ក្នុងភូមិកោះទៀវ”ខ”ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ ពេលនោះសមត្ថកិច្ចជំនាញបានសហការជាមួយកម្លាំងប៉ុស្ដិ៍សំពៅពូន ចុះដល់ចំណុចកើតហេតុខាងលើ ហើយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ទី នីកា រួចត្រួតពិនិត្យរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក ០៦កញ្ចប់តូចនៅក្នុងកញ្ចប់បារីហ្វីន នៅខាងលើផ្ទះ ក្បែរខ្លួនជនសង្ស័យ និងសម្ភារៈកែច្នៃសម្រាប់ ប្រើប្រាស់គ្រឿងញៀនមួយចំនួន នៅក្នុងផ្ទះនោះ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ស្រឿន ចាន់ថន បានរត់គេចខ្លួនបាត់៕
មតិយោបល់