ព័ត៌មានជាតិ

គឿងញៀនពេញប្រទេស! ឃាត់ខ្លួនយុវជនម្នាក់ ដកហូតបានគ្រឿង១១កញ្ចប់ នៅកំពត

កំពត: សមត្ថកិច្ចស្រុកទឹកឈូ ដែលដឹកនាំដោយលោកនាយប៉ុស្តិ៍កោះតូច បង្ក្រាបបានឈ្មួញជួញដូរគ្រឿងញៀនម្នាក់ ដកហូតបានគ្រឿងញៀន១១កញ្ចប់ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ម្សិលមិញ នៅចំនុចតំបន់ក្តាត ភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

លោកអនុសេនីយ៍ឯក ឈុន ឈឿន នាយផ្នែកសេនាធិការស្រុកទឹកឈូ បានអោយដឹងថា ជនល្មើសដែលឃាត់ខ្លួនបាន ឈ្មោះ ឯម ញ៉ាញ់ ភេទប្រុសអាយុ២១ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ។ ចំនែកវត្ថុតាងដែលដកហូតរួមមាន ម្សៅក្រាមពណ៌ស (ហៅថាម៉ាទឹកកក) បានចំនួន១១កញ្ចប់ ក្នុងនោះ៦កញ្ចប់ធំ និង៥កញ្ចប់តូច ទូរសព្ទ័ដៃ១គ្រឿង និងលុយខ្មែរ១៥,០០០រៀល។

បច្ចុប្បន្នជនល្មើសកំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តបញ្ជូនទៅតុលាការ៕

មតិយោបល់