លោកអ្នកប្រហែលជាឆ្ងល់ ឬមិនទាន់ដឹងទេថា ប្រាក់បៀវត្សប្រចាំខែរបស់លោកអ្នកមួយភាគត្រូវបានកាត់បញ្ចូលក្នុងប្រាក់ពន្ធរបស់រដ្ឋ ទៅតាមកម្រិតរបស់វាដែលលោកអ្នកទទួលបានពីក្រុមហ៊ុន អង្គការ ឬស្ថាបនផ្សេងៗ។
កម្មវិធី Cambodia Salary Tax របស់នាយកដ្ឋានពន្ធដាកម្ពុជា នឹងបង្ហាញលោកអ្នក ដោយលោកអ្នកគ្រាន់តែវាយបញ្ចូលខ្ទង់ប្រាក់បៀវត្សដែលលោកអ្នកទទួលបានប្រចាំខែប៉ុណ្ណោះ ហើយវានឹងបង្ហាញអត្រាពន្ធដែលរដ្ឋកាត់យកគិតជាប្រាក់ដុល្លារ ឬប្រាក់រៀលភ្លាមៗតែម្តង។
របៀបអនុវត្ត៖
១- ជាដំបូង សូមទាញយកកម្មវិធី Cambodia Salary Tax ពីក្នុង AppStore (iPhone, iPad) ឬ PlayStore (Android)
២- បន្ទាប់មក បើកកម្មវិធី រួចចុចលើប៊ូតុង ‘និវាសនជន / RESIDENT’ (ប្រសិនបើលោកអ្នកមានសមាជិកគ្រួសារឋិតក្រោមបន្ទុក) ឬចុចលើប៊ូតុង ‘អនិវាសនជន / NON-RESIDENT’ (ប្រសិនបើលោកអ្នកគ្មានសមាជិកគ្រួសារឋិតក្រោមបន្ទុក)។
(ឧទាហរណ៍ៈ ចុចលើប៊ូតុង ‘អនិវាសនជន / NON-RESIDENT’)
៣-ក សូមវាយបញ្ចូលខ្ទង់នៃប្រាក់បៀវត្ស និងប្រាក់អត្ថប្រយោជន៍បន្ថែម (ប្រសិនបើមាន) រួចចុចលើប៊ូតុង ‘គណនាពន្ធ’។ ប្រសិនបើលោកអ្នកចង់គិតជាប្រាក់ដុល្លារ សូមចុចលើពាក្យ ‘ជាប្រាក់ដុល្លារ’ នៅខាងលើប្រអប់បញ្ចូលទឹកប្រាក់។
(ឧទាហរណ៍ៈ ចុចលើប៊ូតុង ‘និវាសនជន / RESIDENT’)
៣-ខ សូមវាយបញ្ចូលខ្ទង់នៃប្រាក់បៀវត្ស និងប្រាក់អត្ថប្រយោជន៍បន្ថែម (ប្រសិនបើមាន) រួចបញ្ចូលចុចលើប៊ូតុង ‘សហព័ន្ធ…’ ដើម្បីប្តូរឱ្យវាលោតមកលេខ 1 ហើយបញ្ចូលចំនួនកូនក្នុងបន្ទុក។ បន្ទាប់មក ចុចលើប៊ូតុង ‘គណនាពន្ធ’ ជាការស្រេច៕
មតិយោបល់