ក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei នៅថ្ងៃទី២០ខែវិច្ឆិកានេះ បានប្រកាសឲ្យដឹងថា ខ្លួនបានសហការជាមួយនឹងក្រុមហ៊ុនសិង្ហបុរី SingTel ដើម្បីដំណើរការសេវាកម្ម 5G។
សេចក្ដីប្រការនេះត្រូវបានធ្វើឡើងនៅក្នុងវេទិកា MBB Forum 2014 ដែលត្រូវបានធ្វើឡើងនៅក្នុងទីក្រុងស៊ាងហៃ ដោយក្រុមហ៊ុនទាំងពីរនឹងដាក់ឲ្យអតិថិជន SingTel ប្រើប្រាស់ជាលក្ខណៈសាកល្បង។
គួរបញ្ជាក់ផងដែរថា សេវាកម្ម 5G ត្រូវបានគេរំពឹងថា នឹងត្រូវដាក់ឲ្យប្រើប្រាស់នៅជុំវិញពិភពលោកនាឆ្នាំ ២០២០ ហើយ Huawei បានប្រកាសថា គ្រោងចំណាយ ៦០០លានដុល្លារអាមេរិកដើម្បីផ្ដល់សេវាកម្ម 5G៕
ព័ត៌មានជាតិ
មតិយោបល់