ព័ត៌មានសុខភាព

ធាតុផ្សំ៣មុខ លែងទើសចិត្តនឹងបញ្ហាស្បែកខ្មៅទៀតហើយ

ស្បែកមុខខ្មៅស្រអាប់ គឺជាបញ្ហាសម្រស់ទូទៅមួយ ដែលធ្វើឲ្យសុភាពនារីទាំងឡាយមិនពេញចិត្តនឹងខ្លួនឯង។ នេះហើយជាដើមហេតុ ដែលធ្វើឲ្យមនុស្សស្រីមួយចំនួនខំប្រឹងស្វែងរកវិធីសាស្ត្រថែសម្រស់ផ្សេងៗ បើទោះបីជាចំណាយប្រាក់អស់ប៉ុន្មានក៏សុខចិត្តដែរ។ ប៉ុន្តែ ប្រសិនបើអ្នកប្រើប្រាស់ធាតុផ្សំធម្មជាតិ៣មុខនេះវិញ មិនចាំបាច់ចំណាយច្រើនឡើយ ហើយមានប្រសិទ្ធភាពថែមទៀត។

ធាតុផ្សំ៖
– ប៉េងប៉ោះទុំ មួយចំហៀង
– ក្រូចឆ្មា មួយចំហៀង
– ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ

ការអនុវត្ត៖
– ដំបូងអ្នកត្រូវច្របាច់យកទឹកប៉េងប៉ោះ និងក្រូចឆ្មា ដាក់នៅក្នុងចានមួយ
– បន្ទាប់មកច្រោះយកកាកចេញ ទើបបន្ថែមទឹកឃ្មុំតាមក្រោយ
– ចាប់ផ្តើមកូរឲ្យល្បាយរលាយចូលគ្នា
– ពេលនេះ អ្នកអាចអនុវត្តឲ្យសព្វនៅលើផ្ទៃមុខ និងក
– ទុកឲ្យល្បាយនេះធ្វើសកម្មភាពរយៈពេល ២០នាទី សឹមលាងសម្អាតជាមួយទឹកធម្មតា
– អ្នកត្រូវព្យាយាមអនុវត្ត ជារៀងរាល់ថ្ងៃនៅពេលល្ងាច៕

សូមទស្សនាការណែនាំនៅក្នុងវីដេអូខាងក្រោម៖

មតិយោបល់