ភ្នំពេញ: ក្រោយពីបើកសវនាការជំនុំជម្រះជាសាធារណៈ អស់ជាច្រើនលើកច្រើនសារ លើជនជាប់ចោទជាជនជាតិនីហ្ស៊េរីយ៉ាចំនួន៦នាក់ និងខ្មែរម្នាក់ ពាក់ព័ន្ធករណីលួចលុយតាមគណនីធនាគារ រួចមកនៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក តុប ឈុនហេង ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសជនជាប់ចោទ
-ទី១ឈ្មោះ ODEBUNMI OLASUNKANMIFRANK អាយុ៣២ឆ្នាំ
-ទី២ឈ្មោះ ADEMILUYI GBENGA ADEGOKE អាយុ២៤ឆ្នាំ
-ទី៣ឈ្មោះ TAIWO TEMITOPE OLAKUNLE អាយុ៣០ឆ្នាំ
-ទី៤ឈ្មោះ NJOKU DAVID អាយុ២៧ឆ្នាំ
-ទី៥ឈ្មោះ ODEBUNMI OLUWANIFISE OLUWASESAN អាយុ៤៤ឆ្នាំ
-ទី៦ឈ្មោះ ABODUNRINSEYI ABODUNDE អាយុ៣៩ឆ្នាំ
-ទី៧ឈ្មោះ អ៊ីង វណ្ណៈ អាយុ២៩ឆ្នាំ
ដាក់ពន្ធនាគារកំណត់រយៈពេល ១ឆ្នាំ និងបញ្ជូនជនជាតិនីហ្ស៊េរីយ៉ាចំនួន៦នាក់ ទៅកាន់ប្រទេសកំណើតវិញ ក្រោយអនុវត្តទោសរួច និងមិនឱ្យចូលប្រទេសកម្ពុជារយៈពេល៥ឆ្នាំ ពីបទលួច ដោយប្រើប្រាស់លេខសម្ងាត់ប័ណ្ណឥណទាន តាមប្រព័ន្ធបច្ចេកវិទ្យា ប្រព្រឹត្តកាលពីអំឡុងថ្ងៃទី២៦ និងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ យោងតាមមាត្រា ៣៥៣ និងមាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការកាលពីពេលកន្លងទៅជនជាតិនីហ្ស៊េរីយ៉ា ទាំង៦នាក់បានឆ្លើយប្រហាក់បករហែលគ្នាថា ពួកគេបានមករស់នៅក្នុងប្រទេសកម្ពុជា រយៈពេលប្រហែល ៤ទៅ៨ឆ្នាំ ដោយជួលផ្ទះស្នាក់នៅ បើកមុខរបររកស៊ីលក់នាឡិកា ហាងកាត់សក់ និងការកម្ម៉ង់ទំនិញមកពីប្រទេសអូស្ត្រាលី លក់នៅក្នុងប្រទេសខ្មែរ ដោយមិនបានដឹងពីរឿងលួចលុយនៅតាមគណនីធនាគារនោះទេ។
ដោយឡែកជនជាប់ចោទឈ្មោះ អ៊ីង វណ្ណៈ បានថ្លែងថា រូបគេមិនបានដឹងអីទាំងអស់ គឺរូបគេគ្រាន់តែជាអ្នកបងប្រែភាសាឱ្យជនបរទេសទាំង៦នាក់តែប៉ុណ្ណោះ៕
មតិយោបល់