ព័ត៌មានជាតិ

ជម្លោះគ្រួសារមួយកើតឡើង រហូតឈានដល់អំពើហិង្សា បណ្ដាលឲ្យប្រពន្ធស្លាប់ក្នុងថ្លុកឈាម

កំពង់ចាម: មានអំពើហិង្សាក្នុងគ្រួសារមួយកើតឡើងយ៉ាងសាហាវ កាលពីវេលាម៉ោង ៩ និង ០០នាទីយប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ស្ថិតភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ជនសង្ស័យឈ្មោះ អុជ ផន អាយុ ៥៧ ឆ្នាំ ។ចំណែកស្ត្រីជាប្រពន្ធឈ្មោះ បូ នី អាយុ ៦១ ឆ្នាំ។ អ្នកទាំង២ រស់នៅភូមិ/ឃុំខាងលើ។

ដំណើររឿង៖ មុនពេលកើតហេតុ ស្ត្រីជាប្រពន្ធបានទៅទិញទឹកកក ហើយឆ្លៀតផឹកស្រាទាល់តែស្រវឹង ខណ:មកដល់ផ្ទះវិញបានបង្កជម្លោះពាក្យសម្ដីជាមួយនិងប្ដី ថែមទាំងយកកូនកាំបិតទៅអារ.កប្ដី ដែលមានជំងឺប្រចាំកាយជាច្រើនឆ្នាំមកហើយ បណ្ដាលឲ្យរងរបួសធ្ងន់ ចំណែកបុរសជាប្ដីក៏យកកាំបិតផ្គាក់អារ.កប្រពន្ធវិញ ដាច់បំពង់ខ្យល់ស្លាប់ក្នុងថ្លុកឈាម លុះព្រឹកឡើងក៏មានការភ្ញាក់ផ្អើល ពីអ្នកភូមិរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះអន្តរាគមន៍។

បន្ទាប់ពីទទួលបានដំណឹង សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅប៉ុស្តិ៍នគរបាល ដើម្បីចាត់ការតាមច្បាប់៕

មតិយោបល់