សមាជិកសភាសហរដ្ឋអាមេរិកមួយចំនួន អ្នកការពារសិទ្ធិមនុស្ស ឧត្តមសេនីយ៍ចូលនិវត្តន៍ និងអតីតឯកអគ្គរដ្ឋទូត បាននិយាយថា ពួកគេមានការព្រួយបារម្ភ នៅពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញមុខការពារប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។ នេះបើយោងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក ត្រាំ បដិសេធមិនព្រមនិយាយអ្វីដែលអវិជ្ជមានចំពោះលោក ពូទីន ក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនា ខណៈមានសំណួរជាច្រើន បានចោទសួរលោកដដែលៗ អំពីបញ្ហានេះ តែលោកបែរជាឆ្លើយតបទៅវិញថា «ជាទ្រព្យធនមួយ មិនមែនជាបំណុលទេ ព្រោះវាជាការប្រសើរប្រសិនបើលោកអាចមានទំនាក់ទំនងល្អជាមួយនឹងលោក ពូទីន ក៏ដូចជាមេដឹកនាំដទៃទៀតនៅលើពិភពលោក»។
នៅក្នុងបទសម្ភាសន៍មួយ ដែលបានផ្សាយកាលពីថ្ងៃអាទិត្យនៅលើបណ្តាញទូរទស្សន៍ Fox ក្នុងកម្មវិធីប្រកួតកីឡា Super Bowl លោកត្រាំបានបញ្ជាក់ឡើងវិញ នូវការគោរពរបស់លោក ចំពោះលោកពូទីន។ នៅពេលនោះលោក Bill O’Reilly បានសួរផ្ចុចឱ្យលោកត្រាំវិញ ដោយបានហៅប្រធានាធិបតីរុស្ស៊ីថា ជាឃាតករ លោកត្រាំបានឆ្លើយទៅវិញថា «យើងក៏មានឃាតករជាច្រើនដែរ តើលោកគិតថាយ៉ាងម៉េចវិញ? តើលោកគិតថា ប្រទេសយើងមិនមានកំហុសអ្វីទេឬ?»។
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះដែរ វិមានក្រឹមឡាំងទាមទារឱ្យទូរទស្សន៍ Fox សុំទោសចំពោះអ្វីដែលគេហៅថា សំដីមិនអាចទទួលយកបាន និងប្រមាថមាក់ងាយ ប៉ុន្តែ លោក O’Reilly បានច្រានចោលការទាមទារនោះ។
ប្រធានអង្គការឃ្លាំមើលសិទ្ធមនុស្ស Human Rights Watch លោកស្រីម៉ារៀ ម៉ាក់ហ្វាឡែន កំពុងព្រួយបារម្ភពីអត្ថាធិប្បាយរបស់លោកត្រាំលើបញ្ហារុស្ស៊ី៕
មតិយោបល់