តារាម៉ូដែលសញ្ជាតិអូស្ត្រាលី នាង Miranda Kerr មិនទាន់បង្ហាញចំណងផ្លូវភេទលើគ្រែ ជាមួយសេដ្ឋីវ័យក្មេងលើពិភពលោក បន្ទាប់ពីទាក់ទងគ្នារយៈពេល ២ឆ្នាំ។
នាង Miranda Kerr បានបង្ហាញពីមនោសញ្ចេតនា ជាមួយ Evan Spiegel បន្ទាប់ពីចែកផ្លូវគ្នា ជាមួយស្វាមី យ៉ាងភ្ញាក់ផ្អើលកាលពីឆ្នាំ២០១៣។
ក្រោយចែកផ្លូវជាមួយ តារាសម្តែង Orlando Bloom នាងបានបើកបេះដូងទទួលយក ស្ថាបនិកក្រុមហ៊ុន Snap Inc. លោក Evan Spiegel ដែលមានទឹកប្រាក់ក្នុងដៃចំនួន ៤ពាន់លានដុល្លារអាម៉េរិក កំណត់ត្រាថ្មីក្នុងឆ្នាំ២០១៧ នេះ។
យោងតាមសារព័ត៌មាន The Times បានឲ្យដឹងផងដែរថា អតីតតារាម៉ូដែល ក្នុងព្រឹត្តិការណ៍ Victoria’s Secret Angel ថានាងមិនទាន់បានឡើងគ្រែជាមួយនឹង Evan Spiegel ហើយនាងក៏មិនចង់ប្រើប្រាស់ការពន្យាកំណើតនោះដែរ ។
សម្រាប់ផែនការមានកូនជាមួយ Evan Spiegel នាង Miranda និយាយថា «ឥឡូវនេះយើងមិនត្រូវការទេ ហើយរងចាំរហូតដល់ពេលរៀបការរួចរាល់ តែបើយោងតាមលក្ខណ្ឌយើងត្រូវចាំ» ៕



មតិយោបល់