ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង

ភ្នំពេញៈ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ៣:០០រសៀល នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ជួបពិភាក្សាការងារជាមួយឯកឧត្ដម ហ្សង់ ក្លូត ពាំប៊ឹហ្វ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។

កិច្ចភាក្សានេះ ដោយផ្តោតសំខាន់ទៅលើគំនិតផ្តួចផ្តើមរបស់ស្ថានទូតបារាំងក្នុងការរៀបចំពិធីរំឭកខួបនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រធំៗចំនួន២រវាងបារាំង-កម្ពុជា៖ ខួបលើកទី៥០ ឆ្នាំ នៃដំណើរទស្សនកិច្ចនៅកម្ពុជារបស់អតីតប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ឧត្តមសេនីយ៍ សាល ដឺ ហ្គោល (Charles-de-Gaulle) និងខួបលើកទី២៥ នៃកិច្ចព្រមព្រៀមទីប៉ារីស៕

photo_2016-05-09_16-01-28photo_2016-05-09_16-01-30photo_2016-05-09_16-01-31photo_2016-05-09_16-01-33

មតិយោបល់