ព័ត៌មានជាតិ

រដូវកាលភ្ជំបិណ្ឌឈានចូលមកដល់ សូម្បីតែនៅក្នុងមន្ទីពេទ្យក៏លួចដែរ

បាត់ដំបងៈ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១០ និង៤០នាទី សមត្ថកិច្ចបានដឹកនាំកម្លាំងចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាព លួច យកទូរសព្ទ័ដៃ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ស្ថិតភូមិអង់ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង។

ជនសង្ស័យឈ្មោះ ជា ហៅ(ខ្លឹង,រ៉ា) ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅមិនពិតប្រាកដ។
ជនរងគ្រោះចំនួន ២នាក់រួមមាន៖
១ ឈ្មោះ មោះ ទីងសល់ ភេទប្រុស អាយុ ៤៨ឆ្នាំ នៅភូមិជ្រៃ១ ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
២ ឈ្មោះ មោះ រិនសា ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

វត្ថុតាងដកហូតរួមមាន៖
– ទូរស័ព្ទដៃម៉ាក OPPO F9 ចំនួន ១គ្រឿង ( ជារបស់ជនរងគ្រោះ )។
– ម្សៅក្រាមពណ៌ ស ស្រអាប់ សង្ស័យមានសារធាតុញៀន ចំនួន ១កូនថង់។

ហេតុការនេះកើតឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៤ និង៣៥នាទីទៀបភ្លឺ ក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់