ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនបុរសជនជាតិវៀតណាមម្នាក់ពាក់ពន្ធ័ករណីគ្រឿងញៀន

ភ្នំពេញ: បុរសជនជាតិវៀតណាម ជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់ ត្រូវបានកម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ចាប់ឃាត់ខ្លួន ខណ:ពេលដែលរូបគេកំពុងតែឈរធ្វើសកម្មភាពជួញដូរគ្រឿងញៀនជាក់ស្តែង។

ការឃាត់ខ្លួននេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ៩យប់ ថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៧ នៅចំណុចផ្លូវ៣៦៩ ភូមិដើមចាន់ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ ង្វៀង យ៉ាំងភឿក អាយុ ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិជ្រោយដង ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ បានធ្វើការដើរល្បាតនៅក្នុងភូមិសាស្ត្ររបស់ខ្លួនលុះមកដល់ចំណុចខាងលើ ក៏បានប្រទះឃើញបុរសជនជាតិវៀតណាមខាងលើ កំពុងតែឈរជួញដូរគ្រឿងញៀនជាក់ស្តែងក៏ធ្វើការចាប់ឃាត់ខ្លួន និងដកហូតបានថ្នាំញៀនប្រភេទម្សៅក្រាមព៌ណសថ្លាចំនួន ២កញ្ចប់តូចផងដែរ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនមកធ្វើការសាកសួរ និងធ្វើកំណត់ហេតុនៅនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ដើម្បីបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់