ព័ត៌មានកីឡា

កីឡាករសំខាន់ Chelsea ម្នាក់ ទន្ទឹងចាំឱ្យតែដល់ពេលបានផ្លាស់ទៅ Real Madrid

អ្នកចាំទី Thibaut Courtois របស់ក្រុម Chelsea គ្មានបំណងចង់លេងឱ្យក្រុមនេះបន្តទៀតនោះទេ ដោយរូបគេបានប្រាប់ទៅភ្នាក់ងារទីផ្សាររបស់ខ្លួនថាចង់ទៅលេងនៅ Real Madrid ។

តាមប្រភពនៅអេស្ប៉ាញបានបញ្ជាក់ដូច្នេះ ក្រោយពីភ្នាក់ងារកីឡាករខាងលើកំពុងតែជួបពិភាគ្សាជាមួយក្រុម Real Madrid ដើម្បីធ្វើការផ្ទេរនៅរដូវក្ដៅខាងមុខនេះ។ បើតាមប្រភពនោះបានបន្ថែមទៀតថា ភ្នាក់ងាររបស់ Courtois តែងតែបញ្ចុះបញ្ចូលខាង Real ដោយមានជម្រើសជាច្រើន ឱ្យតែព្រមយកអ្នកចាំទីរូបនេះទៅលេងជាមួយនៅរដូវកាលក្រោយ ត្បិតអីនៅក្លឹប Chelsea រូបគេលែងមានអារម្មណ៍ទៀតហើយ។

យ៉ាងណាមិញ សម្រាប់ជម្រើសរបស់ក្រុមលោក Zidane គឺមិនមែនអ្នកចាំទីខាងលើនោះទេ ក្នុងបញ្ជីទិញចូលលេងរៀងទី១ ពោលគឺពួកគេចង់បាន David de Gea របស់ក្រុមបិសាចក្រហម Manchester United ឯណោះវិញទេ។ ខណ:ដែល Thibaut Courtois នេះស្ថិតនៅជម្រើសទី២៕

មតិយោបល់