Post News Media ព័ត៌មានជាតិ យុវជនសង្ស័យប្...

យុវជនសង្ស័យប្រើប្រាស់គ្រឿងញៀនម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា ចុះបង្ក្រាបទីតាំងល្បីឈ្មោះខាងសេពនិងចែកចាយគ្រឿងញៀននៅតំបន់ត្រពាំងឈូក ឃាត់ខ្លួនបានជនសង្ស័យប្រើប្រាស់គ្រឿងញៀនបានម្នាក់។

ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៧ស្ថិតក្នុងភូមិបុរីកម្មករ អតីតភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ រុំ រដ្ឋា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងក្រឡឹងគ្រឿងចក្ររថយន្ត ស្នាក់នៅសង្កាត់ផ្សារដេប៉ូ២ខណ្ឌទួលគោក រាជធានីពេញ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមនីតិវិធីច្បាប់៕