ព័ត៌មានជាតិ

ផឹកទឹក​ប្តូរ​និស្ស័យ ហួសកំណត់ បើករថយន្ត​ឡង់​គ្រីស័រ​ទៅបុក​រនាំងដែកនិង​ជ្រុល​រថយន្ត​តូយ៉ូតា​ព្រួស​ក្រឡាប់​ផ្ងារ​មួយ​ចំហៀង​របួសធ្ងន់​ម្នាក់​ស្រាល​ម្នាក់​

​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​បើក​រថយន្ត​ឡង់​គ្រីស័​រមួយ​គ្រឿង​ក្នុង​ល្បឿន​លឿន​ពេល​បើក​ឡើង លើ​ស្ពាន អាកាស ៧​មករា ហើយ​ជ្រុល​ទៅបុក​រះ​រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​និង​ជ្រុល​ទៅ​បុក​រថយន្ត​តូយ៉ូតា​ព្រូស​បណ្តាលឱ្យ​រថយន្ត​ឡង់​គ្រីស័រ​ក្រឡាប់​ប៉ះ​ជើង​ទៅ​ចំហៀង​គាប​អ្នកបើកបរ​ក្នុង​រថយន្ត រង​របួសធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់ កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃទី ០៣ ខែកក្កដា​ឆ្នាំ​២០១៤ នៅ​ចំណុច​លើ​ស្ពាន​អាកាស​៧​មករា​ត្រើយ​ខាងកើត​ក្នុង​សង្កា​ត ទឹកល្អក់​១ ខណ្ឌ​ទួលគោក​។​
2014-07-04_101734
​យោងតាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​ឡង៉​គ្រីស័រ​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ខេ​ម​ភូមិន្ទ​01 2-5556 បើកបរ​ដោយ​បុរស​ម្នាក់​បាន​បើក​ឡើង​លើ​ស្ពាន​អាកាស​៧​មករា​ក្នុង​ទិស​ពី​លិច​មក​កើត មកដល់​ចំណុច​គល់ស្ពាន​ត្រើយ​ខាងកើត​ក៏​បាន​ទៅបុក​រះ​រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​និង​បាន​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​តូយ៉ូតា​ព្រូស ពាក់​ស្លាក​លេខ​ភ្នំពេញ​2Z-9267 ដែល​បើក​ដោយ​បុរ​ម្នាក់​ក្នុង​ទិសដៅ​ច្រាស​គ្នា បណ្តាលឱ្យ​រថយន្ត​ឡង់​គ្រីស័រ​ក្រឡាប់​ផ្អៀង​កង់​ទៅ​ចំហៀង គាប​ជាប់​មនុស្ស​ក្នុង​រថយន្ត​ហើយ​ភ្លាមៗ​ត្រូវបាន​អ្នកធ្វើដំណើរ​ជួយ​យក​ចេញពី​ក្នុង​រថយន្ត​នាំ​យក​ទៅ​សង្គ្រោះ​ភ្លាមៗ ជាមួយ​ជនរងគ្រោះ​ម្នាក់​ទៀត​ដែល​គាប់​ជាប់​ក្នុង​រថយន្ត​ព្រួស​ដែរ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ធ្វើ​ការទំនាក់ទំន​ង​សមត្ថកិច្ច​ការិយាល័​យ​ចរាចរ​ផ្លូវគោក​ដើម្បី​ស្ទូច​យក​រថយន្ត​ទាំង​ពីរ​គ្រឿង​ទៅ​កាន់​ការិយាល័យ​ចរាច​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគររាជ​ធានី​ភ្នំពេញ​ធ្វើ​ដោះស្រាយ​តាម​ផ្លូវច្បាប់​។ សមត្ថកិច្ច​បាន​បញ្ច​ក់ថា​ហេតុ​ការណ៏គ្រោះថ្នាក់​ខាងលើ​នេះ​បង្កឡើង​ដោយ​ម្ចាស់​រថយន្ត​ឡង៉​គ្រីស័រ បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ហើយ​បើកបរ​ល្បឿន​
លឿន​ទើប​បង្កឲ្យមាន​គ្រោះថ្នាក់​ចរាច​រណ៏បែ​ប​នេះ សំណាង​ហើយ​ដែល​មិន​បង្កឲ្យមាន​មនុស្ស​រងគ្រោះ​ដល់​អាយុជិវិ​តមនុស្ស ៕​
ទស្សនា​ឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់