ព័ត៌មានជាតិ

ឪពុកមាសាច់ឆ្ងាយម្នាក់ ដែលចាប់រំលោភក្មួយស្រីខ្លួនឯង រួចសម្លាប់បំបិទមាត់នោះ ប៉ូលីសចាប់ខ្លួនបានហើយ

កោះកុង: ក្រោយពីបានប្រទះឃើញសាកសពក្មេងស្រីរងគ្រោះ ទាំងអាក្រាតកាយ កាលពីវេលាម៉ោង១២និង១៥នាទី ថ្ងៃត្រង់ទី៨ ខែកុម្ភ: ឆ្នាំ២០១៧ នៅចំណុចភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុងរួចមក សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវនិងចាប់ខ្លួនជនសង្ស័យបាននៅរសៀលថ្ងៃដដែល។

លោកឧត្តមសេនីយ៍ត្រី សំ ឃិតវៀន បានឲ្យដឹងថា ក្មេងស្រីដែលជនសង្ស័យ រំលោភរួចសម្លាប់ មានអាយុ១៤ឆ្នាំ ជាក្មេងកំព្រាឪពុក ម្តាយ រស់នៅជាមួយបងប្អូនសាច់ឆ្ងាយ បានបាត់ខ្លួនពីផ្ទះតាំងពីថ្ងៃទី៧ កុម្ភ: មកម្ល៉េះ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ខុន ស៊ិន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរធ្វើចម្ការ បានសារភាពថា មុនពេលកើតហេតុ ខ្លួនដឹកក្មួយស្រីទៅឃ្វាលគោ បន្ទាប់មកក៏ដឹកមកផ្ទះវិញសិន រួចក៏ដឹកតាមម៉ូតូទៅកន្លែងឃ្វាលគោវិញ ពេលនោះ បានលួងលោមសុំក្មួយស្រីរួមរ័ក្ស តែក្មួយស្រីប្រកែក ទើបចាប់បង្ខំរំលោភតែម្តង និងដោយខឹងក្មេងស្រីរើបម្រះ ខ្លួនក៏យកខោរិត.ក រហូតដល់ក្មេងស្រីរងគ្រោះស្លាប់តែម្តងទៅ៕

មតិយោបល់