ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ គាស់ផ្ទះយ៉ាងសកម្ម ត្រូវសមត្ថកិច្ចក្របួចបាន

ភ្នំពេញៈ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ដែលបានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី៨ ខែឆ្នាំដដែល នៅចំណុចផ្លូវ២៧១ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះជាម្ចាស់ផ្ទះ។
ជនសង្ស័យទាំង៣នាក់នោះមានឈ្មោះ ទី១ឈ្មោះ សំ វិសាល ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ និងស្នាក់នៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ។ទី២ឈ្មោះ កុល វិសាល ភេទប្រុស អាយុ៣១ឆ្នាំ មុនរបរមិនពិតប្រាកដ ស្នាក់នៅភូមិមិច្ឆា សង្កាត់ស្ទឹងមានជ័យ និងជនសង្ស័យទី៣ឈ្មោះ ទៀង ដាណែត ភេទប្រុស អាយុ២៩ឆ្នាំមុខរបរមិនពិតប្រាកដ និងស្នាក់នៅភូមិមានជ័យ១ ។

លោក ឯម ភារី នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យបានប្រាប់ឲ្យដឹងថា មុននឹងឈានដល់ការចាប់ខ្លួនជនសង្ស័យទាំង៣នាក់នោះគឺ មានជនរងគ្រោះដែលជាម្ចាស់ផ្ទះគ្មានលេខ ផ្លូវ២៧១ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ បានមកដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ដោយមានជនសង្ស័យគាស់ផ្ទះយកសម្ភារៈ លក់ដូរអស់ជាច្រើន។

ក្រោយពីទទួលបានពាក្យបណ្ដឹងជនរងគ្រោះរួចហើយនោះ លោកនាយរងប៉ុស្ដិ៍ក៏ដាក់កម្លាំងឲ្យតាមរកចាប់ជនសង្ស័យបានបក្ខពួកម្នាក់ឈ្មោះ សំ វិសាល ហើយសមត្ថកិច្ចក៏បានសួរចម្លើយជនសង្ស័យដើម្បីស្វែងរកបក្ខពួកផ្សែងទៀត រហូតឃាត់បានបក្ខពួក២នាក់ទៀត និងដកហូតបានកៅអីចំនួន៣ កង់ចំនួន២គ្រឿង និងវត្ថុតាងមួយចំនួន ហើយកម្លាំងសមត្ថកិច្ចក៏យកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ។

ជនសង្ស័យទាំង៣នាក់ខាងលើបានសារភាពថាពួកគេពិតជាបានគាស់ផ្ទះកន្លែងកើតហេតុខាងលើពិតប្រាកដមែន បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋានកំពុងតែសួរនាំ និងកសាងសាណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

https://youtu.be/WYMf1OTAlTY

មតិយោបល់