ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៤នាក់ដកហូតថ្នាំញៀនជិត១០កញ្ចប់

ភ្នំពេញ: ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កន្ទោក ធ្វើការចាប់ខ្លួនពីបទ ជួញដូរ នូវសារធាតុញៀនខុសច្បាប់ ដកហូតបានថ្នាំញៀនជិត១០កញ្ចប់។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ១២និង ៣៥នាទី ថ្ងៃត្រង់ទី៩ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិកម្រៀង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៤នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន ទី១មានឈ្មោះ កើត សំអៀង ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល កណ្តាល។ ទី២ឈ្មោះ និល សំណាង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិកម្រៀង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ (ជាម្ចាស់ផ្ទះ) ទី៣ឈ្មោះ យឺន ភារម្យ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ និងជនសង្ស័យទី៤ឈ្មោះ សោម វីដែន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្ងួនពេជ្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ប្រភេទម៉ាកទឹកកក ចំនួន៦កញ្ចប់តូច និង២កញ្ចប់ធំ សរុបទាំងអស់៨កញ្ចប់។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកកាន់ ប៉ុស្តិ៍នគរបាលកន្ទោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមនិតិវិធីច្បាប់៕

//youtu.be/yrAIZXczG2k

មតិយោបល់