ព័ត៌មានជាតិ

ក្រោយពីសារព័ត៌មាន Post News ចេញផ្សាយមិនទាន់បាត់ក្ដៅផង! សង្វៀនជល់មាន់ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ត្រូវបានបង្ក្រាបភ្លាម

ភ្នំពេញ: កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ សហការជាមួយសាលាសង្កាត់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះបង្រ្កាបទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ដែលតែងតែលួចឆ្មក់បើកលេងនៅក្នុងព្រៃស្ងាត់ ជាប់នឹងរបងកាណាឌីយ៉ា សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ជាប់នឹងព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ ការពីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩។

លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ បានឲ្យដឹងថា ទីតាំងជល់មាន់ខាងលើនេះ ពីមុនមកពិតជាមានសង្វៀនជល់ដ៏ធំមែន តែមកដល់ពេលបច្ចុប្បន្ននេះ មិនមានបើកលេងធំដូចមុនទេ ផ្ទុយទៅវិញក្រុមអ្នកញៀនល្បែងទាំងនោះ តែងតែណាត់គ្នា លួចឆ្មក់លេងម្តងម្កាល់តែប៉ុណ្ណោះ។

សូមបញ្ជាក់ថា ករណីនេះ ក្រោយពីសារព័ត៌មាន Post News ធ្វើការផ្សព្វផ្សាយរួចមក មិនទាន់បាត់ក្ដៅផង ក៏មានកម្លាំងប៉ុស្តិ៍ និងខណ្ឌ ចុះបង្ក្រាបភ្លាមៗតែម្ដង។

សូមបងប្អូនប្រជាពលរដ្ឋ ជៀសឲ្យឆ្ងាយពីល្បែងស៊ីសងទាំងអស់គ្នា ប្រសិនបើបានដឹងថា​ មានទីតាំងណាប្រព្រឹត្តអំពើទាំងនេះ មេត្តាចូលរួមសហការ ផ្ដល់ដំណឹងដល់សមត្ថកិច្ច ដើម្បីអាចបង្ក្រាបទាន់ពេលវេលា៕

មតិយោបល់