ព័ត៌មានជាតិ

ម៉ាទឹកក៨កញ្ចប់ និងជនសង្ស័យ៤នាក់ ត្រូវបានសមត្ថកិច្ចចាប់បាននៅ ខណ្ឌពោធិសែនជ័យ

ភ្នំពេញ: ករណីឃាត់ខ្លួនជនសង្ស័យ៤នាក់ និងសារធាតុញៀនប្រភេទម៉ាកទឹកកក តូច៦កញ្ចប់ ២កញ្ចប់ធំ កាលពីវេលាម៉ោង១២និង៣៥នាទី ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៧នេះ នៅភូមិកម្រៀង សង្កាត់ កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ កើត សំអៀង ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ ថ្មីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទី២-ឈ្មោះ និល សំណាង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិកម្រៀង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ (ជាម្ចាស់ផ្ទះ)។ ទី៣-ឈ្មោះ យឺន ភារម្យ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ។ ទី៤-ឈ្មោះសោម វីដែន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្ងួនពេជ្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

សមត្ថកិច្ចបន្តថា វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៍សសង្ស័យជាសារធាតុញៀនប្រភេទម៉ាកទឹកកក តូច៦កញ្ចប់ ២កញ្ចប់ធំ សរុប៨កញ្ចប់។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាង ត្រូវបាននាំមកប៉ុស្តិ៍នគរបាលកន្ទោកធ្វើសុំណុំរឿង និងបញ្ចូនខ្លួនមកកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់