ព័ត៌មានជាតិ

Update: ឃុំខ្លួនជនសង្សយ័០៥នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

កណ្តាល: នៅល្ងាចថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០១៧នេះ ជនសង្សយ័០៥នាក់ពាក់ពន្ធ័ករណីគ្រឿងញៀន ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លោក អ៊ី សុវណ្ណ សម្រេចចេញដីការឃុំខ្លួនបណ្តុះអាសន្នពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន  តាមមាត្រា៤០ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

បើតាមលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្រ ស្នងការរងទទួលផែនប្រឆាំងបទល្មើស នៃស្នងការនគរបាលខេត្តកណ្តាលបានប្រាប់ឲ្យដឹងថា ជនសង្សយ័ទាំង០៥នាក់ ដែលត្រូវបានលោកចៅក្រមឃុំខ្លួនបណ្តោះអាសន្ននោះ ទី១-ឈ្មោះ ញ៉ែម ពិសី ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិព្រែករកា ឃុំព្រែករការ ស្រុកកណ្តាលស្ទឹង ខេត្កកណ្តាល មុខរបរ ជួញដូរគ្រឿងញៀន។ ទី២-ឈ្មោះ ខុម ទិត ហៅខាវ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិព្រែករការ ឃុំព្រែករការ ស្រុកកណ្តាលស្ទឹង មុខរបរជួញដូរគ្រឿងញៀន។ ទី៣-ឈ្មោះ ឆិល ផានិត ហៅតាក់ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិពន់ចាន ឃុំព្រែកស្លែងស្រុកកណ្តាលស្ទឹង មុខរបរ ជួញដូរគ្រឿងញៀន។ ទី៤-ឈ្មោះ កប ដា ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង មុខរបរអ្នកចម្រៀងអកកាដង់។ ទី៥-ឈ្មោះ ពៅ កតវេទី ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង មុខរបរកសិករ។ អ្នកទាំង០៥នាក់នេះត្រូវបាននគរបាលស្រុកកណ្តាលស្ទឹង ឃាត់ខ្លួនកាលពីវេលាម៉ោង០២និង១០នាទី រសៀលថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០១៧ នៅចំណុចភូមិចបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

សូមរំលឹកថា ហេតុការណ៍ចុះឃាត់ខ្លួនកាលពីវេលាម៉ោង០២និង១០នាទី រសៀលថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០១៧ នៅចំណុចភូមិចបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

វត្ថុតាងចាប់យករួមមាន៖
-ម្សៅក្រាមពណ៌សថ្លា មេតំហ្វេតាមីន ម៉ាទឹកកក ICE សង្ស័យជាសារធាតុញៀន២០កញ្ចប់ (ធំ៣កញ្ចប់, មធ្យម៧កញ្ចប់, តូច១០កញ្ចប់)
-សម្ភារ:សម្រាប់វេចខ្ចប់ដើម្បីជួញដូរ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។

លោកអធិការបានប្រាប់ឲ្យដឹងទៀតថា នៅថ្ងៃទី០៨ ខែកុម្ភ:២០១៧ វេលាម៉ោង១១និង១០នាទី ជនសង្ស័យឈ្មោះ ញ៉ែម ពិសី និងឈ្មោះ ឆិល ផានិត បានជិះម៉ូតូចេញពីផ្ទះទៅទិញថ្នាំញៀននៅម្តុំខាងកើតស្ពានព្រែកហូរចម្ងាយ១០០ម៉ែត្រដោយទិញពីឈ្មោះ បូចិត្រា ភេទប្រុស មានលេខទូរសព្ទ័ ០១៥ ៧៨០៦៨៧ ចំនួន៣ជីកន្លះ ក្រោយពី ជនសង្ស័យទាំង០២នាក់ ជិះម៉ូតូត្រឡប់មកផ្ទះវិញ ឈ្មោះ ញ៉ែម ពិសី បានចែកថ្នាំញៀនឲ្យទៅឈ្មោះឆិល ផានិត (ហៅតាក់) ចំនួន១ជីកន្លះ និងលក់ឲ្យទៅឈ្មោះ រុន ពិសី នៅភូមិព្រែករការ ឃុំព្រែករការ ស្រុកកណ្តាលស្ទឹង ចំនួន២០ម៉ឺនរៀល រីឯឈ្មោះ ឆិល ផានិត នៅពេលដែលបានថ្នាំញៀន០៩កញ្ចប់ រួចមកក៏ចេញពីផ្ទះរបស់ឈ្មោះ ញ៉ែម ពិសី សំដៅមកផ្សារសៀមរាប ផ្ទះរបស់ឈ្មោះ ដា រួចក៏នាំគ្នាលែងបៀរក្នុងបន្ទប់ផ្ទះ ឈ្មោះ កប ដា ជាមួយនិងឈ្មោះ ពៅ កតវេទី រហូតដល់ម៉ោងកើតហេតុខាងលើសមត្ថកិច្ចក៏ទៅដល់ធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង០៣នាក់ ហើយធ្វើការត្រួតពិនិត្យ ឆែកឆេររកឃើញថ្នាំញៀន ICE នៅក្នុងហោប៉ៅខោរបស់ ឆិល ផានិត ០៩កញ្ចប់ (ធំ២កញ្ចប់, មធ្យម៣កញ្ចប់, តូច៤កញ្ចប់) ពេលនោះសម្ថកិច្ចក៏ធ្វើការឃាត់ខ្លួនសួរនាំហើយឈានទៅដល់ ធ្វើការឃាត់ខ្លួនជនសង្ស័យបន្ថែម ចំនួន២នាក់ទៀតមានឈ្មោះ ញ៉ែម ពិសី និងឈ្មោះ ខុមទិត ហៅខាវ និងធ្វើការត្រួតពិនិត្យ ឆែកឆេរទៅលើដងខ្លួនឈ្មោះ ខុម ទិត ហៅខាវ ឃើញមានថ្នាំញៀន១១កញ្ចប់ (ធំ១កញ្ចប់, មធ្យម៤កញ្ចប់, តូច៦កញ្ចប់)៕

មតិយោបល់