ភ្នំពេញៈ ប្តីប្រពន្ធពីនាក់ជិះម៉ូតូទៅលេងផ្ទះបងប្អូន ត្រូវបានជនសង្ស័យ១ក្រុមមានស្រីមានប្រុសជិះម៉ូតូ២គ្រឿងមកពីក្រោយធ្វើសកម្មភាពឆក់ខ្សែក បានសម្រច រួចបានឆ្លៀតដក់សោម៉ូតូជនរងគ្រោះយកទៅបាត់ថែមទៀត។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចលើស្ពានអាកាស៧មករា តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះជាប្តីមានឈ្មោះ ចន មករា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរជាងជួសជុលម៉ាស៊ីនទឹកកក ស្នាក់ភូមិអំណាក់អំពិល ឃុំអំណាក់អំពិឡ ស្រុកអង្កស្នួល ខេត្តកណ្តាល មានស្រុកកំណើតនៅ ខេត្តកំពត។
ឯស្ត្រីជាប្រពន្ធមិនបានប្រាប់ឈ្មោះនោះទេ។
តាមការរៀបរាប់ពីជនរងគ្រោះជាប្តី បានប្រាប់ឲ្យដឹងថា មុនកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ស៊េរី០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BD-8165 ឌុបប្រពន្ធនៅម្តុំផ្សារដីហុយ ដើម្បីទៅលេងផ្ទះបងប្អូន នៅម្តុំផ្សារទួលសង្កែ ជិះទិសដៅពីលិចទៅកើត លុះជិះមកដល់ចំណុចកើតហេតុខាងលើ បានលេចមុខជនសង្សយ័ប្រុសស្រី២នាក់ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាកបានមកពីក្រោយស្របទិសដៅគ្នាបានធ្វើសកម្មភាពឆក់ ខ្សែកមាសទម្ងន់៥ជី ដែលរូបគាត់បានពាក់ជាប់នៅនិងកបានសម្រេចរួចជិះគេចខ្លួនទៅបាត់ ខណៈនោះរូបគាត់បានឈប់ម៉ូតូមើលជនសង្សយ័និងបានស្រែកឆោឡោនិងមិនចាប់អារម្មណ៍នោះទេ ស្រាប់តែលេចមុខជនសង្សយ័២នាក់ទៀតជិះម៉ូតូមួយគ្រឿងដែលមិនចាំម៉ាកដូចគ្នាដែលជាបក្ខពួកជនដៃដល់បាន មកពីក្រោយជិះអែបម៉ូតូរបស់គាត់ហើយលូកដៃដកសោម៉ូតូរបស់បានហើយនាំគ្នាជិះគេចខ្លួន បាត់ស្រមោល។ បន្សល់ទុករូបគាត់២នាក់ប្តីប្រពន្ធបានបណ្តើម៉ូតូចុះពីលើស្ពានដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យជនរងគ្រោះដាក់បណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់១ តែជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងនោះទេដោយប្រញាប់យកម៉ូតូទៅឲ្យជាងធ្វើដើម្បីបានបន្តដំណើរទៅផ្ទះវិញ៕
https://youtu.be/ItxbrwT2yuo
មតិយោបល់