ព័ត៌មានជាតិ

បត់ម៉ូតូប្រយ័ត្នត្រូវរថយន្តបុកពេញទំហឹង បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់ស្លាប់!

កំពង់ធំ: នៅវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី០៣ ​ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើ​ផ្លូវជាតិលេខ៦ ភូមិស្លាក់ក្រាញ់ ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត បុកម៉ូតូក្នុងទិសដៅស្របគ្នា(ពីជើងទៅត្បូង) បណ្តាលឲ្យបុរសម្នាក់ស្លាប់។

រថយន្តម៉ាក ម៉ា​ស្តា ពណ៌បៃតងចាស់ ស្លាកលេខខេមរភូមិន្ទ02.2-4281 បើកបរដោយឈ្មោះ អ៊ី រត្ន័ ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ (នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកស្ទោង)។ ចំណែកម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ1F.1021 បើកបរដោយឈ្មោះ សាន ភាច ភេទប្រុស អាយុ៦៧ឆ្នាំ នៅភូមិទំពេជ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ)​។

មូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូបត់ឆ្វេងខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបររថយន្តមានល្បឿនលឿន​។ ចំពោះវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង៕

មតិយោបល់