ព័ត៌មានបច្ចេកវិទ្យា

អត់ស្គាល់ឈ្មោះគណនី Facebook របស់គេផង ក៏អាចស្វែងរកឃើញដែរ បើសិន . . .

តើប្រិយមិត្តធ្លាប់លួចស្វែងរក (Search) មើលគណនី Facebook របស់នរណាម្នាក់ទេ? ចុះបើអត់ស្គាល់ឈ្មោះគណនីរបស់គេផង តើធ្វើដូចម្តេច?

ពេលនេះ Post Tech យើងខ្ញុំមានគន្លឹះម្យ៉ាងអាចជួយបាន តែមិនអាចបានទាំងស្រុងទេ។ ដោយធម្មតាមនុស្សយើងរាល់គ្នា តែងតែប្រើលេខទូរស័ព្ទផ្ទាល់ខ្លួនមកតម្កល់លើគណនីហ្វេសប៊ុកដែលកំពុងប្រើប្រាស់។

ជាឧទាហរណ៍៖ មិត្តរួមការងារ ឬក្នុងថ្នាក់រៀន ស្គាល់តែលេខទូរស័ព្ទប៉ុន្តែមិនស្គាល់ឈ្មោះគណនី ហើយមានអ្នកខ្លះក៏មិនដែលចង់ប្រាប់ឈ្មោះគណនីដល់យើងភ្លាមៗនោះដែរ។

ហេតុដូចនេះប្រសិនបើប្រិយមិត្តស្គាល់ត្រឹមតែលេខទូរស័ព្ទរបស់គេ លោកអ្នកប្រហែលជាអាចស្វែងរក ឈ្មោះគណនីរបស់គេបាន ដោយវាយបញ្ចូលលេខទូរស័ព្ទដៃ ចូលទៅក្នុងប្រអប់ស្វែងរក ប្រសិនបើមាន ច្បាស់ណាស់កម្មវិធីហ្វេសប៊ុកនឹងបង្ហាញចេញមកលើគេ។

បញ្ជាក់៖ ប្រសិនបើអ្នកស្វែងរកតាមលេខទូរស័ព្ទហើយមិនឃើញ បានសេចក្តីពីរយ៉ាងថា គេអាចនឹងមិនដាក់លេខទូរស័ព្ទចូលគណនី ឬគេមិនមានគណនីហ្វេសប៊ុកតែម្តង។

លើសពីនេះក្រុមការងារ Post Tech ពួកយើងក៏បានធ្វើតេស្តហើយឃើញថាវាមានប្រសិទ្ធភាពខ្លាំងណាស់ ដោយត្រូវតាមលក្ខខណ្ឌ៕

មតិយោបល់