ព័ត៌មានជាតិ

យុវជន២នាក់ ជាប់ចោទ៣បទល្មើស ដោយសាររឿងគ្រឿងញៀនតែមួយមុខគត់

កណ្តាល: នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ យុវជន២នាក់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លោក អ៊ី សុវណ្ណ សម្រេចចេញដីការឃុំខ្លួនបណ្តោះអាសន្ន ០៣បទល្មើស គឺទី០១ពីបទ « ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន » ទី០២ពីបទ« រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន» និងទី០៣ពីបទ « លួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តិអំពើរហិង្សា» ប្រព្រឹត្តិនៅចំណុចភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បទល្មើសព្រហ្មទណ្ឌ័ ដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញាត្តិមាត្រា៤០ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា៣៥៣ និង៣៥៧ នៃក្រមព្រហ្មទណ្ឌ័។

សូមរំលឹកថា ជនសង្ស័យបានធ្វើសកម្មភាព កាលវេលាម៉ោង១១និង៣០នាទី យប់នៅថៃ្ងទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះ០១នាក់៖
-ឈ្មោះផន ពិសិដ្ធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្ រនៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យ ០៣នាក់៖
១-ឈ្មោះម៉ម ថាវី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខែ្មរ មុខរបរកមិនពិត ស្នាក់នៅភូមិព្រៃទន្លាប៉ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ឃាត់ខ្លួន ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ។
២-ឈ្មោះសៀ ឧត្ភម ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាលឃាត់ខ្លួនថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ។
៣-ឈ្មោះ ជាតិ ហៅវី ភេទប្រុស អាយុប្រហែល១៨ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បានគេចខ្លួន។

នគរបាលបានបញ្ជាក់ថា នៅវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូពីផ្ទះ ទៅជួបជនសង្ស័យ នៅកន្លែងកើតហេតុ ហើយសួររកទិញថ្នាំញៀនចំនួន២ម៉ឺនរៀល ពេលនោះជនសង្ស័យ ធ្លាប់ស្គាល់មុខជនរងគ្រោះ ទិញថ្នាំញៀនឲ្យលុយក្លែងក្លាយ២០ដុល្លារ រយៈពេលប្រហែល១៥ថ្ងៃកន្លងមក ហើយទើបជនសង្ស័យនាំ គ្នាព្រួតវាយលើជនរងគ្រោះតែម្តង ពេលនោះជនរងគ្រោះរត់ចោលម៉ូតូ ជនសង្ស័យក៏ជិះម៉ូតូឡើងទៅភ្នំពេញ។

តាមចម្លើយសារភាព របស់ជនសង្ស័យទាំង២នាក់ខាងលើ បានឆ្លើយសារភាពថាពួកខ្លួនបានយកម៉ូតូខាងលើ យកទៅលក់ដោះកុងទ័របាន២០ដុល្លារ បូមមុខ២៥ដុល្លារ កាង៣ម៉ឺនរៀល កញ្ចក់១ម៉ឺនរៀល ហើយបានលុយទៅទិញថ្នាំញៀនមកជក់នៅផ្ទះសំណាក់ នៅភ្នំពេញជក់រួចទើបឈ្មោះជាតិ ហៅវី ជិះម៉ូតូម្នាក់ឯង ដោយនិយាយប្រាប់ពួកខ្លួនថា ទៅស៊ីបូមក្រោយបន្ថែមទៀតហើយទៅបាត់តែម្តងមិនឃើញមកវិញ៕

មតិយោបល់