បន្ទាយមានជ័យៈ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពីបទសង្ស័យថាផលិត និងចររាចរណ៍ប្រាក់ដុល្លាក្លែងក្លាយបញ្ជូនទៅអយ្យការសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៤និង៤៥នាទីល្ងាច ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ នៅចំនុចហាងកាហ្វេមួយកន្លែងស្ថិតភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
តាមប្រភពព័ត៌មានពីលោក ខែម សុភ័ណ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបាន្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមាន១មានឈ្មោះ ឆេន ឈិនយ៉ាង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបកប្រែភាសា រស់នៅខេត្តបាត់ដំបង ២ឈ្មោះ ម៉េត សុជាតិ ភេទប្រុសអាយុ៣៧ឆ្នាំ មានមុខរបរជាបុគ្គលិកក្រុមហ៊ុន រស់នៅភូមិតាង៉ៅ សង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ ៣ឈ្មោះ អាលីម អូដាលីស ភេទប្រុស អាយុ៥២ឆ្នាំ ជាជនជាតិកាម៉ារ៉ូន សញ្ជាតិបារាំងស្នាក់នៅរាជធានីភ្នំពេញ ៤ឈ្មោះ អ៊ីហ្វម ជូម៉ាម៉ា ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិកាម៉ារ៉ូន រស់នៅភ្នំពេញ។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការបង្ក្រាបមុខសញ្ញាផលិត និងចររាចរណ៍ប្រាក់ដុល្លាក្លែងក្លាយនេះ លោក ខែម សោភ័ណ ឲ្យដឹងថាកម្លាំងជំនាញបានដកហូតសម្ភារៈផលិតដុល្លាក្លែងក្លាយមួយចំនួនរួមមានម្ស៉ៅស៤ថង់ ក្រដាសប្រាក់១ដុំ ទឹកកូកាកូឡាមួយដប ក្រដាសរាងជាក្រដាសដុល្លា២ដុំ ស្គុតក្រដាសមួយដុំ អំពូលថ្នាំមួយ និងក្រដាសបិតស្គុតមួយធុង រួមទាំងទូរសព្ទដៃ៦គ្រឿងផងដែរ៕
មតិយោបល់