ព័ត៌មានជាតិ

ហេតុអ្វី! ក្មេងអាយុ១៤ឆ្នាំសោះ ហ៊ានចាប់រំលោភកុមារីអាយុ៦ឆ្នាំ

ភ្នំពេញ: ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ប៉ងចាប់រំលោភ កុមារីអាយុ៦ឆ្នាំ តែមិនសម្រេចត្រូវបាននគរបាលប៉ុស្តិ៍កាកាប ឃាត់ខ្លួនតាមពាក្យបណ្តឹងម្តាយកុមារីរងគ្រោះ នៅវេលាម៉ោង៨ យប់ ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៧ ចំណុចភូមិចម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពបានឱ្យដឹងថា ក្មេងប្រុសចាប់រំលោភកុមារីស្រីនោះឈ្មោះ ណ ប អាយុ១៣ឆ្នាំ រស់នៅភូមិចម្ការឪឡឹក សង្កាត់កាកាបខណ្ឌ ពោធិ៍សែនជ័យ។ ចំណែកកុមាររងគ្រោះឈ្មោះ អ រ យ អាយុ៦ឆ្នាំ រស់នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា ក្មេងទាំងពីរអ្នកនេះ តែងតែលេងជាមួយគ្នា ជារៀងរាល់ថ្ងៃ ព្រោះម្តាយជាអ្នកលក់ដូរ នៅផ្សារតាំងកសាងថ្មី ជាមួយគ្នាហើយពួកគេទាំងពីរស្និតស្នាល់ និងគ្នាណាស់ក្មេងនោះ តែងតែអ៊ាវក្មេងស្រីរងគ្រោះចុះឡើងចុះឡើង ស្រាប់តែបាត់មួយសន្ទុះធំពេលនោះកុមារីនោះ បានរត់មកប្រាប់ម្តាយថា ត្រូវក្មេងប្រុសនោះចាប់នាងរំលោង តែមិនបានសម្រេចនោះទេភ្លាមៗនោះ ម្តាយកុមារីរត់មកប្តឹងនគរបាលឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នក្មេងប្រុសសង្ស័យ ត្រូវបានឃាត់ខ្លួននៅប៉ុស្តិ៍កាកាបដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕

មតិយោបល់