ព័ត៌មានជាតិ

បើកឡានបុក សិស្សសាលា៣នាក់ ឲ្យរងរបួសធ្ងន់ នៅព្រះសីហនុ

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូនៅផ្លូវវិទ្យាល័យក្រុងព្រះសីហនុ ត្រង់ផ្លូវបំបែកចូលទៅបុរីគុជអាស៊ី កាលពីម៉ោងជាង១០ ព្រឹកថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៧នេះ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុគេឃើញ រថយន្តមួយគ្រឿង ម៉ាកកាម៉ារីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-9857 អ្នកបើកបរឈ្មោះ សយ ធាន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ បើកបរក្នុងទិសដៅពីជើង-ត្បូង ពេលមកដល់ចំណុចកើតហេតុ រថយន្តបាន បត់ឆ្វេងក៏បានបុកម៉ូតូ មួយគ្រឿងម៉ាក Honda C-១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះឌុបគ្នា៣នាក់ មានទិសដៅបញ្រ្ចាស់គ្នា បើកបរដោយ ឈ្មោះអេង ចេងចម្រើន ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្ស ព្រមទាំងអ្នកអ្នករួមដំណើរ ២នាក់ទៀតគឺឈ្មោះ ជ័យ វណ្ណជីង ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស និងឈ្មោះ សុក្រិត វិសុទ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស ឲ្យមានរបួសធ្ងន់។ ជនរងគ្រោះទាំង៣នាក់ មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ៕

មតិយោបល់