ព័ត៌មានជាតិ

ភីហ្សា​ហឹរ​បំផុត​នៅលើ​ពិភពលោ​កអាច​ធ្វើឲ្យ​អណ្តោត​ហូរឈាម​

​ការបង្កើត​នំ​ភីហ្សា​ហឹរ​បំផុត​លើ​ពិភពលោក ដែល​គេ​ហៅថា ( pizza Death ) គឺជា​អាហារ​មួយ​ប្រភេទ​ដែល​អាច​ធ្វើឲ្យ​អណ្តាត​របស់អ្នក​ហូរ​ឈាម​បាន​។ នំ​ភីហ្សា​នេះ​ត្រូវបាន​បង្កើត​ឡើងដោ​យ​លោក James Broderick វ័យ ២៩ ឆ្នាំ ដែល​ជា​ម្ចាស់​ភោជនីយដ្ឋាន​នៅក្នុង​តំបន់ Lincolnshire ប្រទេស​អង់គ្លេស​។ ក្នុង​នំ​មួយ​គ្រប់​ដណ្តប់​ទៅ​ដោយ​ម្ទេស​ធំ ២០ ផ្លែ ដែល​អាច​បង្ក​ឲ្យមាន​ការប៉ះពាល់​ដល់​បេះដូង​។ មិនតែប៉ុណ្ណោះ​នំ​ភីហ្សា​ដ៏​ហឹ​រ​នេះ​ត្រូវបាន​គេ​ព្រមាន​ថា អាច​ធ្វើឲ្យ​អ្នក​បរិភោគ​ហូរ​ភឹក​ភ្នែក ហូរ​ឈាម​តាម​មាត់ និង​អារ​ធ្វើឲ្យ​ស្លាប់​ចំពោះ​ភ្ញៀវ​មួយចំនួន​ថែមទៀត​។ លោក Broderick បាន​អះអាង​ថា​នំ​ភីហ្សា (Pizza Death) សម​នឹង​ទទួល​នាម​ជា​នំ​ភីហ្សា​ដែល​ហឹ​រ​បំផុត​នៅក្នុង​ពិភពលោក ព្រោះ​វា​ហឹរ​ជាង​នំ​ភីហ្សា​ដែល​ជាប់​នៅក្នុង​កំណត់ត្រា ឆ្ងាយ​ខ្លាំង​ណាស់​៕
pizza

មតិយោបល់