ព័ត៌មានជាតិ

រថយន្តកុងតឺន័របុកម៉ូតូ និងកិន បណ្ដាលឲ្យមនុស្សស្លាប់ភ្លាមៗ

ភ្នំពេញ: (ព័ត៌មានបឋម) នៅថ្ងៃត្រង់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំបុកម៉ូតូ និងកិន បណ្ដាលឲ្យមនុស្សស្លាប់ ស្ថិតតាមបណ្ដោយផ្លូវហាណូយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ហៅក្ដាម ភេទប្រុស អាយុជាង ៣០ឆ្នាំ មុខរបរ ជាជាងឈើ បើកបរម៉ូតូម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1R-5758 (ស្លាប់)។
រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ដឹកទំនិញ ពាក់ស្លាកលេខ ភ្នំពេញ 3D-9193 តៃកុងត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ក្រោយកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង វាស់វែងយកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់