ព័ត៌មានជាតិ

បន្លំខ្លួនជាបងប្អូន ទៅលួចខ្សែផ្លាកទីន១ខែ្ស ប៉ីសបានសម្រេច

ភ្នំពេញ: យុវជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋវាយទ្រោមខ្លួន រួចប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍កំបូល ដោយសារយុវជនរូបនេះ បានចូលក្នុងបន្ទប់ជនរងគ្រោះ រួចធ្វើសកម្មភាពលួចខ្សែកផ្លាកទីន១ខ្សែ រួមទាំរូបថតជនរងគ្រោះ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៥នាទី រសៀលថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៧នេះ ស្ថិតក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អាន ឆើ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ផ្ទះជួល ក្នុងបុរីពិភពថ្មី មានស្រុកកំណើតភូមិកៀនស្វាយក្រៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកជនរងគ្រោះដែលអះអាងថា ជាម្ចាស់ផ្លាកទីនមានឈ្មោះ សិទ្ធ សុខា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងជួសជុលទូរសព្ទ ស្នាក់នៅបន្ទប់ក្នុងភូមិកើតហេតុខាងលើ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុប្អូនប្រុសរបស់គាត់ ដែលមកទាន់ឃើញជនសង្ស័យ កំពុងធ្វើសកម្មភាពនៅក្នុងបន្ទប់បងប្រុស ហើយក៏សួថា «អ្នកណាគេ» ខណ:នោះជនសង្ស័យឆ្លើយជាបងប្អូនរបស់ម្ចាស់បន្ទប់ ពេលនោះប្អូនជនរងគ្រោះបានខលទៅសួរគាត់ភ្លាម ពេលនោះគាត់ឆ្លើយថាអញអត់ដឹងមានបងប្អូនណាមក អញអត់ដឹងចឹង ខណ:នោះជនសង្ស័យដើរបណ្តើររត់បណ្តើរ តែត្រូវប្អូនជនរងគ្រោះជិះម៉ូតូតាមទាន់ និងស្រែកទៅផ្អើលប្រជាពលរដ្ឋ វាយម្នាក់មួយម្នាក់មួយជើង រួចប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍កំបូលតែដល់ពេលសមត្ថកិច្ចកំបូល សួរនាំទៅទើបដឹងថាកើតហេតុនៅទឹកដីកន្ទោក ទើបសមត្ថកិច្ចប៉ុស្តិ៍កំបូល ប្រគល់ទៅឱ្យប៉ុស្តិ៍កន្ទោកចាត់ការបន្ត៕

មតិយោបល់