ព័ត៌មានជាតិ

សាហាយ វាយប្តីដើម ខណៈកូនស្រីចង់ជួបមុខម្តាយ

កណ្តាល: ផ្តើមពីស្នេហាសាហាយស្មន់មួយបង្ករហិង្សារ មានការភ្ញាក់ផ្អើលទាំងយប់ ខណៈដែលបុរសម្នាក់អះអាងថាជាប្តីដើម បានយកកូនមកលេងជាមួយប្រពន្ធ បែរជាលេចមុខបុរសម្នាក់ទៀតជាសាហាយស្មន់របស់ប្រពន្ធដើម ទាយទីបមកវាយទៅលើប្តីដើម ដែលបានសែនប្រេនរួចហើយ លែងលះគ្នាអស់រយៈពេលជិត០៥ខែមកហើយ។

ហេតុការណ៍នេះបាន បង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅចំណុចផ្សារតាខ្មៅចាស់ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

បើតាមនគរបាលប៉ុស្តិ៍តាខ្មៅ បានប្រាប់អោយដឹងថា បុរសដែលអះអាងជាប្តីមានឈ្មោះ ជឿន វាសនា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិមគ្លឿរ សង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ។ រីឯបុរសជាសាហាយស្មន់មានឈ្មោះ គីម សុត្រា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ។ ចំណែកឯនារីជាប្រពន្ធមានឈ្មោះ តេង លីជូ ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ និងកូនស្រីម្នាក់មានឈ្មោះ ចាំង មួយហ្គិច ភេទស្រី អាយុ៥ឆ្នាំ រស់នៅជាមួយប្តីឈ្មោះ ជឿន វាសនា។

នគរបាលប៉ុស្តិតាខ្មៅ បានប្រាប់អោយដឹងទៀតថា មុនពេលកើតហេតុ បុរសម្នាក់អះអាងថាជាប្តីដើម បានយកកូនមកលេងជាមួយប្រពន្ធ នៅក្នុងផ្សារតាខ្មៅ ហើយបានបើកម៉ូតូគៀរ និងប្រពន្ធរបស់ខ្លួន ស្រាប់តែបែរជាលេចមុខបុរសម្នាក់ទៀតជាសាហាយស្មន់ របស់ប្រពន្ធដើមចេញមក ក៏បុរសជាប្តីដើមបានជេរថា ថាអាឆ្កែញីឈ្មោល ធ្វើអោយបុរស ជាសាហាយស្នន់បានទាយទីប មកវាយទៅលើប្តីដើមចំដៃ រួចបន្តវាយលើម៉ូតូថែមទៀតផង។

បន្ទាប់ពីបង្ករជម្លោះរួចហើយ កម្លាំងនគរបាលប៉ូស្តិ៍តាខ្មៅ នាំយកបុរសជាប្តីដើម ប្រពន្ធ កូន និងបុរសជាសាហាយស្មន់មកកាន់ប៉ុស្តិ៍ដើមី្បធ្វើការសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់។

សូមរង់ចាំថាតើបុរសជាប្តីដើម និងបុរសជាសាហាយស្មន់ តើបុរសមួយណាជាអ្នកខុស ត្រូវក្នុងរឿងស្នេហា៍នេះ៕

ឈ្មោះ ជឿន វាសនា

ឈ្មោះ គីម សុត្រា

 

មតិយោបល់