ព័ត៌មានជាតិ

គេមិនឲ្យបើកផង ចចេសចង់បើកកង់បី ទាំងខ្លួនមិនចេះ រហូតក្រឡាប់ស្លាប់បាត់បង់ជីវិត

ភ្នំពេញ: បុរសម្នាក់ដែលខ្លួនមិនសូវជាស្ទាត់ជំនាញ បានបើករឺម៉កកង់បីក្រឡាប់បណ្តាលឱ្យរងរបួសធ្ងន់ ហើយត្រូវបានស្លាប់បន្ទាប់ពីដឹកដល់មន្ទីលោកសង្ឃ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង១១ ថ្ងៃត្រង់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ស្ថិតក្នុងភូមិទួលត្បាល់ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា យុវជនរងគ្រោះថ្នាក់ចរាចរណ៍ខាងលើ ឈ្មោះ ធាន ភេទប្រុស អាយុ២៩ឆ្នាំ ដោយមិនទាន់ស្គាល់អត្តសញ្ញាណ គ្រាន់តែត្រូវបានគេហៅថាធាន មានមុខរបរជាកម្មករល្បែងកំសាន្ត មានសេះហោះ និងម៉ូតូហោះជាដើម។

ប្រភពពត៌មានពីលោក ទៀង តូ អាយុ៥១ឆ្នាំ មុខរបរម្ចាស់ល្បែងកំសាន្ត បានឱ្យដឹងថា នៅមុនពេលកើតហេតុគាត់ បានប្រើអោយតៃកុងកង់បីម្នាក់ ជាអ្នកបើករឺម៉កកង់បីដឹកម៉ាស៊ីន ពីភ្នំពេញទៅស្រុកកំចាយមារ ខេត្តព្រៃវែង ហើយឱ្យជនរងគ្រោះរួមដំណើរទៅជាមួយផង គ្រាន់បានជួយកល់កំណល់ពេលរឺម៉កឡើងស្ពាន។

ប្រភពដដែលបន្តថា នៅពេលគាត់ខលទៅតៃកុងកង់បីវាប្រាប់ថាក្រឡាប់កង់បី ហើយតៃកុងកង់បីប្រាប់មកគាត់ថា នៅពេលដែលបើកដល់កណ្តាលផ្លូវវា (តៃកុងកង់បី) ឈប់ចុះបទជើងតូចខណៈនោះជនរងគ្រោះក៏ស្ទោះឡើងទៅបើកវិញម្តង ទោះបីតៃកុងហាមមិនឱ្យបើកថា៖ «បងៗឯងកំបើកអី បងឯងអត់ចេះបើក ទុកខ្ញុំបើក» ហើយជនរគ្រោះតបថា៖ «បើកប៉ុណ្ណឹងអីហា អញធ្លាប់បើកឡាន មកយូហើយខូចខាតអញសង» ស្រាប់តែបើកកង់បីបានដី ប្រហែល៥០០ម៉ែត្រ ធ្លាក់ជង្ហុកប្រាវក្រឡាប់បណ្តាល ឱ្យរងរបួសធ្ងន់តែម្តង រីឯអ្នកដែលបើកកង់បីមុនដំបូងដល់ពាក់កណ្តាលផ្លូវហើយចុះបទជើងតូនោះរងរបួសស្រាល។

ក្រោយពីកើតហេតុជនដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយមន្ទីរពេទ្យស្រុកពារាំង ដឹកយកមកសង្គ្រោះ នៅមន្ទីពេទ្យលោសង្ឃ តែអនិច្ចាមិនទាន់បានសង្គ្រោះផង គ្រាន់តែចេញពីរថយន្តសាមុយក៏ដាច់ខ្យល់ស្លាប់តែម្តង។

បច្ចុប្បន្នសពត្រូវបានយកមកតម្កល់ នៅក្នុងវត្តអរុណវតី ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ដើម្បីរងចាំសាច់ញាតិ ជួបជុំគ្នាធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់