ព័ត៌មានជាតិ

ម៉ូតូបុកម៉ូតូ ឮសូរដូចរន្ទះបាញ់ ស្លាប់មនុស្ស២នាក់ និងប៉ីសស្លាប់ម្នាក់

កណ្តាល: ភ្នាក់ងារសារព័ត៌មាន Post News ប្រចាំខេត្តកណ្តាល បានរាយការណ៍ អំពីករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងម៉ូតូ និងម៉ូតូ ដែលបណ្តាលឲ្យមនុស្ស២នាក់បាត់បង់ជីវិត។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទី យប់ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៧ នៅចំណុចផ្លូវ២១A ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់កើតហេតុភ្លាម សមត្ថកិច្ចបានចុះទៅធ្វើវាស់វែស និងបញ្ជូនបុរសទាំង៣នាក់ ទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យជ័យជម្នះ ប៉ុន្តែបុរស២នាក់បានស្លាប់បាត់បង់ជីវិតទៅហើយ។ ចំពោះករណីគ្រោះថ្នាក់នេះ សមត្ថកិច្ចមិនទាន់ដឹងថា អ្នកណាឬត្រូវនោះទេ។

បច្ចុប្បន្ន បុរសដែលរួចជីវិត តែរងរបួសធ្ងន់នោះ កំពុងសម្រាកព្យាបាល រីឯសាកសពបុរស២នាក់ទៀត ត្រូវបានក្រុមគ្រូពេទ្យធ្វើការដម្កល់ទុក រងចាំបងប្អូនមកទទួលយកទៅធ្វើបុណ្យ៕

//www.youtube.com/watch?v=byR4p8VdNVk&feature=youtu.be

មតិយោបល់