ព័ត៌មានជាតិ

នេន ទុំ ជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញ !..

ភ្នំពេញ: លោក នេន ទុំ បានជួបគ្រោះថ្នាក់ចរាចរណ៏យប់មិញ នៅវេលាម៉ោង ១រំលងអាធ្រាត្រ ឈានចូលថ្ងៃ ទី១១ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចជាប់នឹងវិទ្យាស្ថាន សុខភាពសារធារណ: ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ រថយន្តមួយគ្រឿងម៉ាក Nissan March ពណ៌ខ្មៅ ស៊េរីចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2J-0895 បើកបរដោយ តារាចម្រៀងរ៉េបម្នាក់ ភេទប្រុស ឈ្មោះ នេន ទុំ បើកតាមបណ្តោយវិថីសម្តេច ប៉ែន ណុត ហៅផ្លូវ២៨៩ ខណ:មកដល់ចំណុចកើតហេតុ ក្បែរវិទ្យាស្ថាន សុខភាពសារធារណ: លោកក៏បានជ្រុះទូរសព្ទដៃនៅក្នុងរថយន្តរបស់ខ្លួន ភ្លាមៗនោះក៏រ៉េចង្កូត ជ្រុលទៅបុកក្បាលព្រួញចែកទ្រូងផ្លូវតែម្តង បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខ ធ្លាក់កាងរថយន្តផ្នែកខាងមុខ ប៉ុន្តែមិនបង្កគ្រោះថ្នាក់ដល់អ្នកបើកនោះទេ។

ក្រោយពេលកើតហេតុ លោកបានត្រឡប់ទៅផ្ទះ។ ចំណែករថយន្តត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង នឹងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តមកទទួលនឹងធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់