ព័ត៌មានជាតិ

ស្រវឹង បើករថយន្តបញ្ច្រាស់ទិសចរាចរណ៍ បុកចូលផ្ទះពលរដ្ឋ ក្រឡាប់ផ្ងារជើង

ភ្នំពេញៈ រថយន្តម៉ាកហាយលែនឌ័រ មួយគ្រឿង ក្រឡាប់ផ្ងារជើងឡើងទៅលើ ដោយសារតែបុរសម្នាក់ស្រវឹងជោគជាំ ហើយបើកបញ្រ្ចាស់ទិសគេចរថយន្តកុងតឺន័រ ក៏រ៉េចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋយ៉ាងពេញទំហឹង ក្រឡាប់រថយន្តផ្ងារជើង បង្កឲ្យមានការភ្ញាក់ផ្អើលពេញផ្លូវ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤ និង១០យប់ ឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវ២៧១ ស្ថិតចំណុចទល់មុខនឹងសាលាអន្តរជាតិប្រ៊ីត ធីស ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុ សមត្ថកិច្ចនគបាលចរាចរណ៍ជំនាញបានចុះមកធ្វើការវាស់វែង និងនាំយករថយន្តខាងលើ យកទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់