ខណៈដែលទទួលស្គាល់នឹងបង្ហោះនៅលើហ្វេសប៊ុក រឿងប្តីប្រើហិង្សា គប់នឹងកាំបិតបណ្តាលឲ្យដាច់សាច់មួយដុំផ្នែកសុដន់ និង ស្នាមរបួសត្រង់កែងជើងនោះ អតីតតារាសម្តែង កែវ សុរិយា បានអះអាងប្រាប់ Post Komsan ក៏ដូចជា Post News Media ឲ្យដឹងថា នាងមិនអាចលែងប្តីនោះទេ ។
មិនលែងប្តីដែលប្រើហិង្សា ក៏ព្រោះតែនាងបានយល់ឃើញថា អាណិតដល់កូន ខ្លាចគ្មានឪពុកហៅនឹងគេ និងឯង ។
ថ្លែងជាសំឡេង តាមរយៈបណ្តាញសង្គមហ្វេសប៊ុក កែវ សុរិយា ថា«ពួកខ្ញុំមិនទាន់ត្រូវគ្នាទាំងស្រុងនោះទេ ដោយគ្រាន់តែនៅបន្ទប់បែកគ្នាសិន តែពួកយើងអត់អាចលែងគ្នាបាននោះទេ» ។
កែវ សុរិយា ដែលគេស្គាល់ថាអតីតតារាសម្តែងសិចស៊ីនោះ បានបន្តទៀតថា ក្នុងគ្រួសារមួយណា ក៏មានឈ្លោះប្រកែកគ្នា ប៉ុន្តែដោយសារតែការសម្រុះសម្រួលពីឪពុកម្តាយទាំងសងខាង ក៏ដូចបងប្អូន ចឹងពួកខ្ញុំអត់មានការលះលែង ឬបែកបាក់គ្នានោះទេ ខណៈដែលមានកូនស្រីម្នាក់គួរឲ្យស្រឡាញ់ដែរ មិនអាចឈានជើងចោលកូន ហើយគឺមានតែភាពអត់ធ្មត់។
កែវ សុរិយា បានទទួលស្គាល់ថា ពេលនេះ នៅក្តៅចិត្តរៀងៗខ្លួន បន្តិច តែមិនលែងលះទេ ដោយគ្រាន់តែគេងបន្ទប់ផ្សេងគ្នា និងសម្រួលអារម្មណ៍រៀងខ្លួន ត្រៀមលើកបញ្ហាដាក់លើតុ បញ្ចប់ជម្លោះ៕








មតិយោបល់