ព័ត៌មានជាតិ

បង្ក្រាបក្រុមចោរប្រដាប់អាវុធ២នាក់ ក្រោយប្លន់ពលរដ្ឋមិនបានសម្រេច

ភ្នំពេញ: ក្រុមចោរប្រដាប់អាវុធ២នាក់ ត្រូវបានកម្លាំងព្រហ្មទណ្ឌ​កម្រិត​ស្រាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបបានភ្លាម បន្ទាប់ពីពួកគេធ្វើសកម្មភាពដងកាំភ្លើងភ្ជង់យកកាបូបពីនារីស្រី២នាក់ម្តាយនិងកូន បង្ក​​ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្លូវស៊ីសុវត្តមុខសាលាបឋមសិក្សាកុលាបទី១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពពីកន្លែងកើតហេតុបាន ឲ្យ​ដឹងថា មុនពេលកើតហេតុ គេឃើញាស្ត្រី២នាក់ម្តាយនឹងកូនជិះម៉ូតូមួយគ្រឿឌុបគ្នា តាមបណ្តោយផ្លូវស៊ីសុវត្ត ទិសដៅពីជើងទៅត្បូង លុះខណៈមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកSuzuki smash ពណ៌ក្រហម ពីក្រោយស្របគ្នា មកកាក់ពីមុខឲ្យដកកាំភ្លើងភ្ជង់គំរាមយកកាបូបស្ពាយដែលមានលុយជាច្រើន តែសំណាងល្អម៉ូតូជនរងគ្រោះម្តាយនឹងកូនបានដួលបង្ក​ឲ្យផ្អើលដល់ប្រជាពលរដ្ឋចេញមកចោមរោមមើល ធ្វើក្រុមចោរបាត់បងឱកាសធ្វើសកម្មភាព រួចជិះម៉ូតូរត់។ ភ្លាមនោះ ក៏មានសមត្ថកិច្ចល្បាតជួបក៏ធ្វើការសួរនាំដំណើររឿង និងភិនភាគ រួចក៏ប្រកាសតាមវិទ្យុទាក់ទង ឲ្យចេញស្ទាក់គ្រប់ផ្លូវ លុះមកដល់ចំណុចផ្លូវ ៥១ កែង សាលាវិទ្យាល័យព្រះស៊ីសុវត្ត កំលាំងនគរបាលព្រហ្មទណ្ឌកម្រិត​ស្រាលក្រុង ក៏ប្រទះឃើញ ដេញប្រមាញ់ឃាត់បានទាំង២នាក់តែម្តង។

ជនសង្ស័យរួមនិងជនរងគ្រោះ ទាំងអស់មិនត្រូវបានគេស្គាល់ឈ្មោះនោះទេ។

ក្រោយពេលឃាត់បានភ្លាមៗ កំលាំងបានបញ្ចូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត​ស្រាលរាជធានីភ្នំពេញ ដើម្បីកសាងសុំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់