ភ្នំពេញៈ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ កម្លាំងចម្រុះរាជនីភ្នំពេញ សហការណ៍ជាមួយ មន្ទីរប្រឆាំងគ្រឿងញៀន រួមគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានចុះរុះរើផ្ទះចំនួន៥៣ ខ្នង ដែលជាកន្លែង ប្រមូលផ្តុំចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
ក្រោយពីធ្វើការរុះរើរួច អភិបាលខណ្ឌសែនសុខ លោក ប៉ិល កុសល បានជំរាបជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅទីនោះឲ្យរកកន្លែងផ្សេងស្នាក់នៅ ព្រោះតំបន់នេះជាបណ្តោះអាសន្ន មិនអនុញ្ញាតិអោយប្រជាពលរដ្ឋស្នាក់នៅទេ ដើម្បីផ្ដល់ភាពងាយស្រួលដល់សមតកិច្ចបោសសំអាតគ្រឿងញៀន៕
https://youtu.be/dClFYsS1FcE
មតិយោបល់