ព័ត៌មានជាតិ

First News៖ រថយន្ត BM X5 មួយគ្រឿងបើកៗឆេះ ផ្អើលប្រជាពលរដ្ឋ នៅម្តុំវត្តកម្សាន្ត

ភ្នំពេញ: យោងតាមប្រភពព័ត៌មានពីភ្នាក់ងារ Post News បានឲ្យដឹងថា មុននេះបន្តិចមាន កាលពីវេលាម៉ោង ៦និង៣០នាទី មានករណីរថយន្ត BM X5 មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Y-2207 ឆ្លងចរន្តអគ្គិសនីឆាបឆេះខណ:ដែលកំពុងបើកបរ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរតាមដងផ្លូវ ក៏ដូចជាប្រជាពលរដ្ឋនាំគ្នាចោមរោមមើល និងយកទឹកជះពន្លត់ផងដែរ។

ហេតុការណ៍នេះបានកើតឡើង នៅក្បែរផ្សារព្រែកប្រា ជិតវត្តកម្សាន្ត ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕

មតិយោបល់