ព័ត៌មានជាតិ

តាក់ស៊ីរបស់សហគមន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញ រវល់និយាយទូរសព្ទបុករបាំងថ្មចែកទ្រូងផ្លូវ បាក់ខ្ទេច

ភ្នំពេញ: រថយន្តតាក់ស៊ីរបស់សមាគមន៍ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ បុករបាំងថ្មចែកផ្លូវ បាក់អស់៣កង់ ចំណែកម្ចាស់រថយន្តពុំមានរងរបួសអ្វីទេ ហើយបានគេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៧ នៅផ្លូវម៉ៅសេទុង កែងជាមួយ ផ្លូវលេខ២០២ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញរថយន្តតាក់ស៊ី មួយគ្រឿងនេះ បើកបរតាមផ្លូវ ម៉ៅសេទុង ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏បានបុករបាំងថ្មចែកផ្លូវ បណ្តាលឲ្យរថយន្ត ដាច់កាឡេកង់មុខ ចំណែករបាំងថ្មបាក់អស់៣កង់។

ក្រោយពីបង្កហេតុរួចមក មុននឹងពេលគេចខ្លួនចេញទៅនោះ ម្ចាស់រថយន្តបាន និយាយថា មូលហេតុ ដែលបណ្តាលឲ្យរថយន្តរបស់គាត់ បុករបាំងថ្ម គឺមកពីគាត់រវល់តែ និយាយទូរសព្ទ ណាមួយផ្លូវនោះ មិនមានភ្លើងបំភ្លឺផ្លូវ ទើបគាត់មើលមិនឃើញ។

បន្ទាប់ពីកើតហេតុ មន្ត្រីប៉ូលិសជំនាញចរាចរណ៍ បានស្ទូចយករថយន្តបង្ក ទៅកាន់ការិយាល័យ ចរាចរណ៍ជើងគោកនៃស្នងការដ្ឋានភ្នំពេញ ដើម្បីឲ្យម្ចាស់ ចូលខ្លួនមកដោះស្រាយតាមច្បាប់៕

មតិយោបល់