ព័ត៌មានអន្តរជាតិ

ធ្លាក់ឧទ្ធម្ភាគចក្រស៊ីវិលរុស្ស៊ី ស្លាប់ និងរបួសមិនទាន់ដឹងនៅទ្បើយ

រុស្ស៊ីៈ ទីភ្នាក់ងារសង្គ្រោះបន្ទាន់ បានឲ្យដឹងថា ឧទ្ធម្ភាគចក្រស៊ីវិរុស្ស៊ីលមួយគ្រឿង បានធ្លាក់កាលពីយប់ថ្ងៃអាទិត្យ នៅឯបឹង Teletskoye ក្នុងទីក្រុង Altai Republic របស់ប្រទេស ខណៈដែលអ្នកដំណើរនៅលើវា នៅតែពុំទាន់រកឃើញនៅទ្បើយ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០១៧។

តាមរបាយការណ៍មនុស្ស ០៥ នាក់ បានជិះនៅលើឧទ្ធម្ភាគចក្រ Robinson R66 ហើយការធ្លាក់របស់វា អាចត្រូវបានបង្កឡើងដោយកំហុសបច្ចេកទេសរបស់ពីទ្បុត ឬអាចខ្យល់ខ្លាំងពេកនៅលើបឹង ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមបំផុតនៅក្នុងប្រទេសរុស្ស៊ី។

ប្រតិបត្តិស្វែងរក និងជួយសង្គ្រោះ រួមទាំងមានអ្នកមុជទឹករុករក នៅតំបន់ដែលកើតហេតុ បានធ្វើទ្បើងភ្លាមៗ ប៉ុន្តែដោយសារតែអាកាសធាតុអាក្រក់ខ្លាំង ពួកគេអាចចាប់ផ្តើមការងារនេះបាន មុនពេលថ្ងៃរះឈានដល់ចូលថ្ងៃចន្ទ។

ខណៈនេះដែរ អាជ្ញាធរដឹកជញ្ជូនក្នុងតំបន់ កំពុងបើកការស៊ើបអង្កេត នៅក្នុងឧប្បត្តិហេតុនេះ៕

មតិយោបល់