Post News Media ព័ត៌មានជាតិ First News៖ រ...

First News៖ រម៉កដឹកអ៊ីវ៉ាន់ បុកម៉ូតូស្កុបពី បណ្តាលឲ្យនារីម្នាក់របួសធ្ងន់ ប្រកាច់ពេញដងផ្លូវ

ភ្នំពេញ: យោងតាមប្រភពព័ត៌មានពីភ្នាក់ងារ Post News បានឲ្យដឹងថា មុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរម៉កដឹកអ៊ីវ៉ាន់ បុកជាមួយនឹងម៉ូតូម៉ាក ស្កុបពី ដែលកំពុងជិះដោយនារីម្នាក់ យ៉ាងពេញទំហឹង បណ្តាលឲ្យរម៉កក្រឡាប់ផ្ងារជើង ចំណែកនារីដែលជាអ្នកជិះម៉ូតូស្កុបពី រងរបួសធ្ងន់ប្រកាច់ពេញដងផ្លូវ គួរឲ្យរន្ធត់។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៩ និង៣០នាទី ព្រឹកថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ២៧១ កែងផ្លូវលេខ៤៣២ ក្នុងសង្កាត់ទួលទំពូង ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕