ព័ត៌មានជាតិ

ឪពុកកូន នាំគ្នាជួញដូរគឿងញៀន ត្រូវសមត្ថកិច្ចចាប់ដកហូតបាន ៦២កញ្ចប់ នៅត្បូងឃ្មុំ

ត្បូងឃ្មុំ: ជនសង្ស័យចំនួន ២នាក់ឪពុកកូន ដែលជាប់ពាក់ព័ន្ធករណីជួញដូរសារធាតុញៀនដោយខុសច្បាប់ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលស្រុកត្បូងឃ្មុំ ចាប់ឃាត់ខ្លួនភ្លាមៗ គ្រាដែលក្រុមជនសង្ស័យ បានធ្វើសកម្មភាពដោះដូរគ្រឿងញៀន យ៉ាងសកម្មនៅក្នុងផ្ទះរបស់ខ្លួន។

ប្រតិបត្តិការណ៍នេះ សមត្ថកិច្ចបានធ្វើឡើង កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី៩ ឧសភា ២០១៦ ស្ថិតនៅក្នុងភូមិជប់ទី១ ឃុំជប់ ស្រុក-ខេត្តត្បូងឃ្មុំ ។ សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតឈានដល់បង្ក្រាប ករណីរក្សាទុក ជួញដូរសារធាតុញៀនដោយខុសច្បាប់ ដ៏ធំមួយកន្លែង ដែលឃាត់ខ្លួនបានជនសង្ស័យ ២នាក់៖
១-ឈ្មោះ សំ ដុះ ភេទប្រុស អាយុ៣៩ឆ្នាំ
២-ឈ្មោះ សំ ឌី ភេទប្រុស អាយុ១៦ឆ្នាំ ទាំង២នាក់ឪពុកកូន រស់នៅក្នុងភូមិកើតហេតុខាងលើ ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើការឆែកឆេរ នៅក្នុងផ្ទះ រកឃើញថ្នាំញៀនប្រភេទម្សៅក្រាមពណ៌ស ចំនួន៦២កញ្ចប់ (ធំ៣កញ្ចប់ តូច៥៩កញ្ចប់) និងឧបករណ៍ប្រើប្រាស់ វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាងថ្នាំញៀន ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលស្រុកត្បូងឃ្មុំ កសាងសំណុំរឿងតាមនិតិវិធីច្បាប់ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ៕

photo_2016-05-10_10-29-21photo_2016-05-10_10-29-19photo_2016-05-10_10-29-23photo_2016-05-10_10-29-22 (2)photo_2016-05-10_10-29-22photo_2016-05-10_10-29-21 (2)

មតិយោបល់