ភ្នំពេញៈ ស្ត្រីជនជាតិវៀតណាមម្នាក់ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ចាប់ឃាត់ខ្លួន ខណៈពេលដែលរូបគេកំពុងតែធ្វើសកម្មភាពជួញដូរគ្រឿងញៀនជាក់ស្តែង នៅចំណុចផ្ទះជួលមួយកន្លែង និងធ្វើការដកហូតបានគ្រឿងញៀនចំនួន១កញ្ចប់ធំ។
ការឃាត់ខ្លួននេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង ៨និង ៣០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិដើបស្លែង១ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ស្រ្តីជាជនសង្ស័យខាងលើមានឈ្មោះ លី គឹមហួរ ហៅតើយ អាយុ ៤២ឆ្នាំ ជនជាតិវៀតណាម មុខរបរមបពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិដើមស្លែង១ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។
មុនពេលនឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ធ្វើការល្បាត ដើម្បីបង្កានិងទប់ស្កាត់បទល្មើសផ្សេងៗនៅក្នុងភូមិសាស្ត្ររបស់ខ្លួន លុះមកដល់ចំណុចខាងលើក៏បានប្រទះឃើញឃើញស្ត្រីជនជាតិវៀតណាមខាងលើកំពុងតែធ្វើសកម្មភាពជួញដូរគ្រឿងញៀនជាក់ស្តែងក៏ធ្វើការចាប់ឃាត់ខ្លួន និងដកហូតបានគ្រឿងញៀនចំនួន ១កញ្ចប់ធំតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់នគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ដើម្បីធ្វើការសាកសួរ និងកំណត់ហេតុ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕
មតិយោបល់