ព័ត៌មានជាតិ

ចាប់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៩នាក់ ជាមួយគ្រឿងញៀន៣កញ្ចប់ធំ នៅពោធិ៍សែនជ័យ

ភ្នំពេញ: ករណីឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ៩នាក់ ពីបទរក្សាទុកគ្រឿងញៀនខុសច្បាប់ កាលពីវេលាម៉ោងប្រមាណជាង២ រសៀលថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៧នេះ នៅភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថាជនសង្ស័យទាំង៩នាក់មានឈ្មោះ៖

  • ទី១. ម៉ាច មករា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិតិក្ខកញ្ញោរ សង្កាត់សំរោងក្រោម
  • ទី២​. នី ណាវីត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងផ្សាដែក មានទីលំនៅភូមិកម្រៀង សង្តាត់កន្ទោក
  • ទី៣. ញ៉ញ ស្រីនុត ភេទស្រី អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិជម្ពូវន្ត័
  • ទី៤. ឆែម សុផារា ភេទស្រី អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិជម្ពូវន្ត័
  • ទី៥. សុខ ស្រីនាង ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិអូដឹម​ សង្កាត់ចោមចៅ
  • ទី៦. ធឿន ផានីត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក
  • ទី៧. មុំ សុខឃីម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក
  • ទី៨. ស៊ូ សុផាណេត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក
  • ទី៩. ទេព មួយគា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅក្នុងភូមិប្រាំបីមុំ ឃុំក្រាំងម្កាក ស្រុកអង្គស្នួល

វត្ថុតាងដែលដកហូតបានរួមមាន គ្រឿងញៀន៣កញ្ចប់ធំ ថង់ធា្លប់ដាក់គ្រឿងរួចហើយចំនួន៦កញ្ចប់ ម៉ូតូនិច មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FC-5592 និងសង់ប៉ិច មួយគ្រឿងពណ៌ខ្មៅបិតតែមពណ៌ស្លែរ ពាក់ស្លាកលេខភ្នំពេញ1BC-9260។

បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យប្រុសស្រីទាំង៩នាក់នោះ ត្រូវបាននាំមកសាកសួរនៅប៉ុស្តិ៍នគរបាលកំបូល ដើម្បីកសាងសំណុំរឿង និងចាត់ចែងតាមនិតីវិធីច្បាប់៕

មតិយោបល់