ភ្នំពេញៈ បុរសម្នាក់បានចូលមកអង្គុយលេង នៅក្នុងម៉ាតមួយកន្លែង ខណៈពេលកំពុងចុចទូរស័ព្ទលេង ភ្លេចងាកមើលម៉ូតូត្រូវចោរឆ្លៀត ឱកាស កាច់សោករម៉ូតូ ជិះយកទៅបាត់ដោយ សុវត្តិភាពម្ចាស់ម៉ូតូ បានត្រឹមតែសោកស្ដាយ។
ហេតុការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី៦ ខែកញ្ញាឆ្នាំ ២០១៦តាមបណ្ដោយ ផ្លូវ២១៧ ត្រង់ចំនុចម៉ាតTOTAL គល់ស្ពានដែកចំការដូង ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានី ភ្នំពេញ។
បើយោងតាមសំដីរបស់ម្ចាស់ម៉ូតូ បានឲ្យដឹងថាមុនពេលកើតហេតុ គាត់បានខ្ចីម៉ូតូប្អូនស្រីរបស់គាត់ ជិះមកអង្គុយពិភាក្សាគ្នា លេងនៅចំនុច កើតហេតុខាងលើ ដោយរូបគាត់កំពុងតែនិយាយពីកាងារនិង ចុចទូរសព្ទ័បណ្តើរដោយពុំបានក្រឡេកមើល ម៉ូតូដែលបានចតនៅខាងក្រៅទេ ។
ស្របពេលនោះជនសង្ស័យ ដែលអង្គុយនៅក្បែរគាត់ក្នុង ម៉ាតជាមួយគ្នាឃើញឱកាសល្អ ក៏បានដើរចេញមកក្រៅ ក៏បានធ្វើ សកម្មភាពលួចម៉ូតូ របស់គាត់ជិះគេចខ្លួន បាត់ស្រមោល ដោយសុវត្តិភាពតែម្តង។ ម្ចាស់ម៉ូតូមានឈ្មោះ តេង តុលាភេទប្រុស អាយុ២៩ឆ្នាំ មុខរបរភ្នាក់ងារ មន្រ្តីឥណទានស្នាក់នៅ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ខមានជ័យ ចំណែកម៉ូតូដែលត្រូវបាន ជនសង្ស័យយកទៅបាត់នោះគឺម៉ូតូម៉ាក wave ពណ៍ខ្មៅ c១០០ ពាក់ស្លាកលេខភ្នំពេញ ១ CJ ៩០៧៦ ក្រោយពីកើតហេតុម្ចាស់ខាងលើ ក៏បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិនគរបាលស្ទឹងមានជ័យ តែប៉ុណ្ណោះ ៕
https://www.youtube.com/watch?v=RXSKr4igHEM&feature=youtu.be




មតិយោបល់