ព័ត៌មានជាតិ

បុរសចំណាស់ជនជាតិបារាំងម្នាក់ ដួលនៅក្នុងបន្ទប់ សណ្ឋាគារគាំងបេះដូងស្លាប់

ភ្នំពេញ:បុរសចំណាស់ជនជាតិបារាំងម្នាក់ ត្រូវបានគេប្រទេះឃើញគាំងបេះដូងស្លាប់ នៅក្នុងបន្ទប់ទឹកសណ្ឋាគារយីហោ ហូមថោន កាលពីវេលាម៉ោង០៥និង៤០នាទី រសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ នៅទីតាំងលេខ៣៥Eo ផ្លូវលេខ១៧២ ក្រុមទី១៩ ភូមិ៥ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសដែលស្លាប់នោះ ឈ្មោះ Beausoleil Pierteandrerene ភេទប្រុសអាយុ៦៣ឆ្នាំ ជនជាតិបារាំង មុខរបរទេសចរណ៍ លិខិតឆ្លងដែនលេខ 11AK19958 ស្នាក់សង្កាត់ជ័យជំនះខណ្ឌដូនពេញ។

យោងតាមការបំភ្លឺពីឈ្មោះ ហំុ ស្រមំុ ភេទស្រី អាយុ៣១ឆ្នាំ ត្រូវជាសង្សាររបស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុកាល ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង០៩និង៣០នាទីជនរងគ្រោះ បានទូរស័ព្ទឲ្យគាត់ មកសណ្ឋាគារហូមថោន កន្លែងកើតហេតុនេះត្រង់បន្ទប់លេខ៣០៥ ជាន់ទី៣ តាមការកំណត់។

ស្ត្រីជាសង្សាបានបន្តទៀតថា ចាប់ពីថ្ងៃនោះមកគាត់ និងជនរងគ្រោះបានរស់នៅ ជាមួយគ្នារហូតដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង០៥និង៤០នាទី ជនរងគ្រោះបានប្រាប់គាត់ថា ទៅងូតទឹកក្នុងបន្ទប់ទឹក ស្រាប់តែមួយសន្ទុះក្រោយ ក៏ឮសម្លេងធ្លាក់ផ្កាឈូកងួតទឹក ពេលនោះគាត់មកមើលស្រាប់តែឃើញជនរងគ្រោះដួលបោកក្បាល និងជញ្ជាំងបន្ទប់ទឹកបាត់មាត់បាត់ក ព្រមទាំងដកដង្ហើមខកៗ ភ្លាមនោះគាត់បានជួយធ្វើចលនា នៅតែមិនបានស្រួលពេលនោះគាត់ក៏ប្រញ៉ាប់ហៅ អ្នកមើលការខុសត្រូវសណ្ឋាគារ ឲ្យមកជួយព្រមទាំងហៅ រថយន្តសាមុយពេទ្យកាល់ម៉ែត មកដឹកទៅសង្រ្គោះ តែពេលដែលភ្នាក់ងារ សមុយមកដល់ពិនិត្យជីពចរជនរងគ្រោះ ដឹងថាស្លាប់បាត់ទៅហើយ។

សមត្ថកិច្ចបានឲ្យដឹងថាបន្ទាប់ពី មានហេតុការណ៍ជនបរទេសស្លាប់ ហើយនោះកម្លាំងសមត្ថកិច្ចចំរុះ បានបង្កើតគណៈកម្មការ ចុះពិនិត្យធ្វើកោសល្យវិច័្ឆយ ដោយផ្នែកជំនាញ បានអះអាងថាជនរងគ្រោះស្លាប់ដោយគាំងបេះដូង។

បច្ចុប្បន្នសពជនរងគ្ រោះបានតម្កល់ក្លាស្សេ នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីរង់ចាំបញ្ជូនទៅធ្វើបុណ្យតាមប្រពៃណី៕

photo_2016-05-10_11-29-53 photo_2016-05-10_11-29-52photo_2016-05-10_11-29-53 (2)

មតិយោបល់