ភ្នំពេញៈ យុវជនម្នាក់ជិះម៉ូតូលឿនពេក ខ្វះកាប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តចំ ចំហៀងខាងក្រោយ ខ្ទាតទៅប៉ះម៉ូតូកង់បីមួយគ្រឿងទៀត រងកាខូចខាតទាំងសងខាង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី មុខមន្ទីរពេទ្យកុមារជាតិ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មុនកើតហេតុ គេឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FY-2999 ជិះពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុបានបុករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡិចសុីសRX450 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-9566 ជិះជាលក្ខណៈគ្រួសារប្រុសស្រីក្មេងតូច៣នាក់ ជិះស្របទិសដៅគ្នា ចំកង់ខាងក្រោយខាងស្តាំបណ្តាលឲ្យបែកនិងកំពិតក្បាលស្តុបខាងក្រោយបន្តិចបន្តួច ចំណែក ម៉ូតូបានខ្ទាតទៅប៉ះម៉ូតូកង់បី១គ្រឿងទៀតគ្មានស្លាកលេខ ជិះដោយបុរស៥នាក់ ស្របទិសដៅគ្នា បណ្តាលឲ្យបែកកង់ខាងក្រោយទៅមុខលេងរួច។ រីឯម្ចាស់ម៉ូតូដួលបោកនឹងថ្នល់រងរបួសស្រាល ចំណែកម៉ូតូខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះដល់បានឲ្យភាគីទាំងសងខាងសម្រុបសម្រួលគ្នា ជិតមួយម៉ោងទើបត្រូវគ្នា ដោយខាងម្ចាស់ម៉ូតូបង្កចេញសំណងសងទៅខាងម៉ូតូកង់បីចំនួន២០ដុល្លារ និងចេញសំណងសងទៅខាងម្ចាស់រថយន្តចំនួន១០០ដុល្លារដើម្បបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕













មតិយោបល់